បង្ក្រាបក្រុមជនជាតិចិន ចាប់ជំរិតតាមប្រព័ន្ធ Internet ២៣១ នាក់នៅ ខណ្ឌទួលគោក

ភ្នំពេញ​ ៖ ​កម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ មានការចូលរូមពីប៉ូលិសនិងអាជ្ញាធរមូលដ្ឋាន នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាប ជនជាតិចិនមួយក្រុមចំនួន​ជនសង្ស័យ២៣១នាក់  ស្រី២៨នាក់ ពីបទ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet។

ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានធ្វើឡើងនៅចំណុចអាគារខុនដូ ផ្លូវ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

លោក អ៊ី សុខឃី បានឱ្យដឹងថា ជនជាតិចិន២៣១នាក់ ត្រូវបានឃាត់ខ្លូនពាក់ព័ន្ធ ការជំរិតទារប្រាក់តាមប្រព័ន្ធ Internet ដែលពួកគេបានលួចធ្វើសកម្មភាពនៅក្នុងខុនដូខាងលើ។

ទន្ទឹមនឹងការឃាត់ខ្លួន ជនជាតិចិន ដែលមានស្រីមានប្រុសខាងលើនេះ កម្លាំងប៉ូលិសក៏បានរកឃើញ និងដកហូតសម្ភារៈជាច្រើន ដែលពួកគេទុកសម្រាប់ប្រើប្រាស់ ប្រព្រឹត្តបទល្មើសទាំងនេះ៕

adverise with khmeread