រឿងមិនគួរឱ្យជឿ! នាវាចារកម្មអាមេរិក ដែលជីតាគីម ជុងអ៊ុនចាប់បាន កាលពីជិត ៥០ ឆ្នាំមុន នៅតែស្ថិតក្នុងដៃកូរ៉េខាងជើងនៅឡើយ

លោកគីម ជុងអ៊ុនកំពុងកាន់កាប់នាវាកងទ័ពជើងទឹកអាមេរិកក្នុងដៃនៅឡើយទេ ពោលគឺជិត ៥០ ឆ្នាំមុន ចាប់តាំងពីវាត្រូវបានរឹបអូសយកដោយរបបកុម្មុយនីស្តរបស់ជីតារបស់លោកគីម ជុងអ៊ុន ចំពេលលោកដូណាល់ ត្រាំ និងគីមជុងអ៊ុន កំពុងគំរាមវាយនុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក។

នាវា USS Pueblo និងនាវិករបស់វា ត្រូវបានចាប់បានដោយកូរ៉េខាងជើងនៅឆ្នាំ ១៩៦៨ ហើយវាគឺជានាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកតែមួយគត់ដែលនៅតែមានឈ្មោះក្នុងបញ្ជីថាជានាវាដែលកំពុងបំពេញបេសកកម្ម "ជាប់ជាចំណាប់ខ្មាំង"។

ឥឡូវនេះវាមិនត្រឹមតែនាវាជាប់ជាចំណាប់ខ្មាំងនោះទេ វាថែមទាំងត្រូវបានប្រើប្រាស់ដោយរបបគីមជុងអ៊ុនសម្រាប់ធ្វើជា "សារមន្ទីរ" នៃការឃោសនាប្រឆាំងអាមេរិកនៅលើទន្លេផូតុងនៅរដ្ឋធានីព្យុងយ៉ាងទៀតផង។

វត្តមានរបស់វាត្រូវបានថតជាឯកសារដោយអ្នកថតរូបកាសែត ដែលទទួលបានពានរង្វាន់ គឺលោក Mark Edward Harris ដែលបានធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េជាច្រើនដងដើម្បីផ្តិតយកសកម្មភាពតុល្យភាពដ៏ផ្ចិតផ្ចង់រវាងកូរ៉េខាងត្បូងប្រជាធិបតេយ្យនិងអ្នកជិតខាងផ្តាច់ការរបស់ខ្លួននៅភាគខាងជើង។

ភាពទ័លច្រករវាងអាមេរិកនិងកូរ៉េខាងជើង ដែលបានអូសបន្លាយតាំងពីបញ្ចប់សង្គ្រាមកូរ៉េក្នុងឆ្នាំ ១៩៥៣ បានចាប់ផ្តើមតានតឹងខ្លាំងឡើងវិញនៅក្នុងខែសីហានេះដោយសារការព្រួយបារម្ភថាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងខិតជិតទៅរកសមត្ថភាពក្នុងការតម្រង់ទិសដៅ​បាញ់ដល់ដីគោករបស់អាមេរិក។

រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់កាលពីខែមុនហើយកាលពីថ្ងៃអង្គារលោកគីមជុងអ៊ុនបានប្រកាសថាលោកកំពុងផ្អាកការគំរាមកំហែងរបស់លោកចំពោះការវាយប្រហារជាក់ស្តែងនៅលើកោះ Guam ប៉ុន្តែទីភ្នាក់ងារព័ត៌មានរដ្ឋផ្លូវការបាននិយាយថា "គាត់បាននិយាយថាប្រសិនបើពួកអាមេរិកនៅតែបន្តសកម្មភាព ដែលមិនប្រុងប្រយ័ត្នលើឧបទ្វីបកូរ៉េនិងនៅតំបន់ជុំវិញ ដើម្បីធ្វើតេស្តការអត់ធ្មត់របស់កូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយដូចដែលខ្លួនបានប្រកាសរួចមកហើយនោះ"៕ ប្រភព៖បរទេស


adverise with khmeread