adverise with khmeread Landscape tech twitter generic 02

Twitter ផ្អាក​គណនី​ជាង ១២៥.០០០ ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម ជាពិសេស​ពួក ISIS

​    ​Twitter បាន​បង្ហើប​ថា​ខ្លួន​បាន​ផ្អាក​គណនី ១២៥.០០០ ដែល​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ភេរវកម្ម ISIS​។​

​    ​នៅក្នុង​ផូស​មួយ​ដែលមាន​ចំណងជើង​ថា "​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជ្រុលនិយម​ហិង្សា​" បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ​បាន​និយាយថា ច្បាប់​របស់ខ្លួន​បានបញ្ជាក់​យ៉ាងច្បាស់​ថា រាល់​ឥរិយាបថ​ណាមួយ​ដែល​ផ្សព្វផ្សាយ​ពី​អំពើ​ភេរវកម្ម​មិនត្រូវ​បានអនុញ្ញាត​នោះឡើយ ហើយ​ពួកគេ​បាន​បង្កើន​ទំហំ​ក្រុមការងារ​ដើម្បី​ពិនិត្យ​រាល់​គណនី​ទាំងនោះ​ហើយ​។

​    ​ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​បណ្ដាញ​សង្គម Twitter បានធ្វើ​ការផ្អាក​នូវ​គ​ណ​នី​ជាង ១២៥.០០០ គណនី​ហើយ​ដែល​គំរាម​គំហែង​វាយប្រហារ​ភេរវកម្ម ជាពិសេស​ទាក់ទង​នឹង​ក្រុម ISIS៕

adverise with khmeread

មតិយោបល់