ជនបរទេស៩នាក់មាន៣សញ្ជាតិត្រូវបានឃាត់ខ្លួនព្រោះគ្មានឯកសារ

ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី រាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យចុះត្រួតពិនិត្យជនបរទេស ដែលលួចឆ្លងដែនគ្មានលិខិតឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានឯកសារត្រឹមត្រូវ ធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងផ្ទះជួល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ឃើញមានជនជាតិនីហ្សេរីយ៉ា ចំនួន ០៤នាក់ (ភេទប្រុស) គ្មានឯកសារត្រឹមត្រូវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០។

បន្ទាប់មកនៅវេលាម៉ោង១២ថ្ងៃដដែលប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយតំណាងទូតអង់គ្លេស បានត្រួតពិនិត្យឃើញជនជាតិអង់គ្លេសម្នាក់ ភេទប្រុស គ្មានទីលំនៅពិតប្រាកដ គ្មានមុខរបរពិតប្រាកដ  អនាថាតាមដងផ្លូវ គ្មានឯកសារត្រឹមត្រូវ។

ក្រោយមកទៀតនៅវេលាម៉ោង៣រសៀលប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយសន្តិសុខការពារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រួតពិនិត្យជនជាតិយួនចំនួន ០៤នាក់ នៅមុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងខណ្ឌច្បារអំពៅ គ្មានឯកសារត្រឹមត្រូវ និងរកស៊ើខុសច្បាប់។

ប៉ូលិសនិយាយថា ជាលទ្ធផលសរុបសមត្ថកិច្ចបានពិនិត្យឃើញជនបរទេស សរុបចំនួន០៩នាក់ មាន ០៣ សញ្ជាតិ គឺជនជាតិ នីហ្សេរីយ៉ា ចំនួន ០៤នាក់ (ប្រុស), ជនជាតិ អង់គ្លេសម្នាក់ (ប្រុស) និងជនជាតិ វៀតណាម ចំនួន០៤នាក់ (ប្រុស) បានលួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់ មិនមានសៀវភៅការងារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីបន្តនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab