ត្រាំសរសើរគីមជុងអ៊ុន ដែលសម្រេចចិត្តប្រកបដោយការថ្លឹងថ្លែង ក្នុងការផ្អាកបាញ់មីស៊ីលដាក់កោះ Guam

យោងតាមប្រភព Channelnewsasia កាលពីថ្ងៃពុធ ទី១៦ សីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកោតសរសើរមេដឹកនាំកូរ៉េខាងជើងចំពោះការបញ្ឈប់ផែនការបាញ់មីស៊ីលទៅកោះក្វាមរប​ស់អាមេរិក នៅសមុទ្រប៉ាស៊ីហ្វិក។

ត្រាំ បានសរសេរលើ Twitter យ៉ាងដូច្នេះ "គីម ជុង អ៊ុន នៃ កូរ៉េខាងជើង  បានធ្វើការសម្រេចចិត្តប្រកបដោយគំនិតថ្លឹងថ្លែងនិងប្រកបដោយហេតុផលត្រឹមត្រូវ ។ ការជ្រើសរើសផេ្សងពីនេះ នឹងនាំមកនូវមហន្តរាយទាំងសងខាង ហើយមិនអាចទទួលយកបាន"។

ត្រាំ បានធ្វើពិភពលោកព្រួយបារម្ភនិងភ្ញាក់ផ្អើលខ្លាំងកាលពីសប្តាហ៍មុន ដោយការព្រមានកូរ៉េខាងជើងថា ខ្លួននឹងប្រឈម "សង្គ្រាមខ្លាំងក្លា" បើសិនខ្លួនបន្តគំរាមកំហែងសហរដ្ឋអាមេរិកឬសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយនឹងកម្មវិធីមីស៊ីលរបស់ខ្លួននោះ ។ 

កាលពីថ្ងៃអង្គារ មេដឹកនាំកូរ៉េខាងជើ គីម ជុង អ៊ុន ត្រូវបានពន្យល់ប្រាប់ និងផ្តល់ដំណឹងដោយកងទ័ពអង្គភាពមីស៊ីលរបស់លោក អំពីផែនការវាយប្រហារដែលត្រៀមរួចរាល់ហើយក្នុងការបាញ់មីស៊ីលទៅកោះក្វាម ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង។ 

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា​  ប៉ុន្តែបន្ទាប់មក  លោក គីម ជុង អ៊ុន បានសម្រេចចិត្តផ្អាកប្រតិបត្តិការនេះ ដោយរង់ចាំមើលបន្តិចទៀតសិនអំពីសកម្មភាពឆ្កួតលីលារបស់អាមេរិក ហើយមិនទាន់ចាប់ផ្តើមតាមផែនការនោះទេ លុះត្រាតែ អាមេរិកប្រព្រឹត្តសកម្មភាពងាយបង្កគ្រោះថ្នាក់បន្ថែមទៀត"៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab