ជម្លោះរឿងលុយ១ម៉ឺនរៀល!!! គប់នឹងដុំថ្មរយះក្បាល...

​ភ្នំពេញ ៖ មានករណីប្រើអំពើហិង្សាដោយចេនាយកដុំថ្មគប់បណ្តាលឱ្យរយះក្បាលដេរ៤ថ្នេរនៅថ្ងៃទី១៦ សីហា ២០១៧ វេលាម៉ោង៩ និង២៥នាទីនៅចំណុចផ្លូវបេតុង ក្រុម ១ ភូមិ ក សង្កាត់ច្រសំងចំរេះ២ ខណ្ឌឫស្សីកែវ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ តាំង អេង ឈុន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មៃរ មានទីលំនៅផ្ទះគ្មានលេខ ក្រុម៤ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ រត់ម៉ូតូរ៉ឺម៉ក់ រងរបួសរយះក្បាលដេរ ៤ ថ្នេរ។

​ចំណែកជនសង្ស័យឈ្មោះ អៀ កែវ ទ្បុង  ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ក្រុម៤ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ខឫស្សីកែវ មុខរបរជាងម៉ាស៊ីន (ឃាត់ខ្លួន)។

​ប៉ូលិសបន្តថា នៅថ្ងៃទី១៦ សីហា ២០១៧ វេលាម៉ោង​៩ និង២៥នាទីជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នាអំពីលុយមួយម៉ឺនរៀល ដែលជនរងគ្រោះឱ្យទៅជនសង្ស័យក៏ឈានដល់ ប្រើហិង្សាបណ្តាលឱ្យជនសង្ស័យយកដុំថ្មគប់មកលើជនរងគ្រោះបណ្តាលឱ្យរយះក្បាលដេរ៤ថ្នេរតែម្តង។

​នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១០ និង១៥នាទី ជនរងគ្រោះមកដាក់ពាក្យបណ្តឺងដោយកំណត់មុខសញ្ញបានប៉ូលិសបានធ្វើការស្រាវជ្រាវឈានដល់ឃាត់ជនសង្ស័យបាននៅចំណុចក្រុម១ ភូមិ ក សង្កាត់ច្រាំចំរេះ២ ចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab