ជនសង្ស័យលួចម៉ូតូម្នាក់ទៀតត្រូវបានប៉ូលិសវ៉ៃខ្នោះ

កំពង់ធំ​ ៖ ជនសង្ស័យម្នាក់ទៀតត្រូវបានប៉ូលិសស្រុកកំពង់ស្វាយឃាត់ខ្លួននៅថ្ងៃទី១៦ សីហាម្សិលមិញ បន្ទាប់ពីបានធ្វើសកម្មភាពលួច​ ម៉ូតូ​មានគ្នា២នាក់ កាលពីថ្ងៃទី​១៣ សីហា ២០១៧នៅ តំបន់ចំណុច ប្រឡាយ ហ៊ុន​ សែន ភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ​ សោ ឈរ ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិភ្លង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរត់គេចខ្លួនយកម៉ូតូជនរងគ្រោះទៅជាមួយផង​ ឥឡូវដកហូតមកវិញ រួចបាន ប្រគល់ឱ្យជនរងគ្រោះវិញ។ ចំណែកជនល្មើសឈ្មោះ អែម ឡៃ ហៅទួន ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានប៉ូលិសចាប់បានភ្លាមៗ។

​ចំណែកជនរងគ្រោះឈ្មោះ ឡាច យ៉េង ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ម៉ូតូដែលចោរលួចម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខកំពង់ធំ 1H-3639។

​បច្ចុប្បន្នសមត្ថកិច្ច​ កំពុង​កសាងសំណុំរឿងតាមនីតិវិធី​ និងបញ្ចប់ករណីនេះទាំងស្រុង​៕

​                       

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab