បុរសចំណាស់ម្នាក់ ដើរតាមផ្លូវសុខៗត្រូវម៉ូតូបុកស្លាប់

ភ្នំពេញ ៖ បុរសចំណាស់ជាជនអនាថាម្នាក់ កំពុងដើរតាមផ្លូវម្នាក់ឯងសុខៗ ត្រូវម៉ូតូបុកពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយម៉ូតូបង្កបានជិះរត់គេចបាត់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៦ សីហា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៣ មុខផ្លូវចូលភូមិគប់គង ស្ថិតក្នុងភូមិ ក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះមានវ័យប្រហែល៦០ឆ្នាំ បើតាមសាក្សីពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសចំណាស់ខាងលើដើរតាម បណ្តោយជាតិ៣ក្នុងទិសដៅពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿងជិះគ្នា២នាក់ មកពីក្រោយបុកពេញទំហឹង បណ្តាលឱ្យប៉ើងបុរសចំណាស់បោកនឹងថ្នល់៣ទៅ ៤ត្រឡប់ បែកក្បាលពីក្រោយស្លាប់ភ្លាមតែម្តង។ ចំណែកម៉ូតូបានដួលដែរតែមិនរងរបួស បានលើកម៉ូតូជិះរត់គេចបាត់ទៅ។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅពិនិត្យ ហើយដោយឃើញមិនមានខាងបង្ក បានរាយការណ៍ទៅជំនាញចរាចរណ៍ធ្វើកំណត់ហេតុ ដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារកចាំសាច់ញាតិទៅយកមកធ្វើបុណ្យ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab