អង្គរក្សខឹងរថយន្តក្រុងកៀរឡានខ្លួន មិនព្រមឈប់ ដេញបាញ់ ៨ គ្រាប់ទើបឈប់

ភ្នំពេញ ៖ មន្រ្តីអង្គរក្សម្នាក់ ដោយសារខឹងនឹងរថយន្តក្រុងកៀរឡានខ្លួនរងការខូចខាតហើយ តែមិនព្រមឈប់ដោះស្រាយ ក៏ទាញកាំភ្លើងឡុកដេញបាញ់រថយន្តអស់ ៨ គ្រាប់ ទើបរថយន្តក្រុងឈប់ ដែលហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាប្រហែល៨កន្លះយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅត្រង់រង្វង់មូលកាំកូស៊ីធី នៅតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ 

រថយន្តក្រុងដែលបើកកៀររថយន្តតូចជារបស់ក្រុមហ៊ុនអាស៊ី បូព៌ាពាក់ស្លាកលេខ ភ្នំពេញ 3D-4903បើកបរ ដោយឈ្មោះឈឹម គីមទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើបររថយន្តឱ្យក្រុមហ៊ុនអាស៊ីបូព៌ា។

រីឯរថយន្តខ្មាន់កាំភ្លើង ជាប្រភេទរថយន្ត តូយ៉ូតាម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1936 បើកបរដោយឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ  មុខរបរ យោធានៅអង្គរក្សបន្ទាយវរៈ៤៩៩ និងជាអ្នកបាញ់កាំភ្លើង ម៉ាកឡុក អស់៨គ្រាប់ ទៅលើរថយន្តក្រុង។ ខ្មាន់កាំភ្លើងត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន រួមនិងកាំភ្លើង។ 

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងរថយន្តក្រុងបានបើកមកកៀរថយន្តព្រូសដែលអែបនៅស្តាំដៃខាងកើតរង្វង់មូលកាំកូ ធ្វើឱ្យរបើកកាងខាងមុខតែពេលនោះរថយន្តក្រុងពុំបានឈប់ បែរជាព្យាយាមបើករត់តាមបណ្តោយផ្លូវ៥៩៨ទៅជើងរួចក៏ម្ជាស់រថយន្តម៉ាកព្រូសបើកដេញតាមពីក្រោយ។

ពេលមកចំណុចមុខវិទ្យុ ទូរទស្សន៍ (អេច ធីប៊ី) អ្នកបើករថយន្តព្រូសបានដកអាវុធខ្លីបាញ់សំដៅទៅរថយន្តក្រុងចំនួន៨គ្រាប់ បណ្តាលឱ្យត្រូវរថយន្តចំនួន៧គ្រាប់ និងធ្លាយធុងទឹករថយន្តក្រុងស្របពេលនោះសមត្ថកិច្ច ក៏បានធ្វើអន្តរាគមន៍ឈានទៅឃាត់ខ្លួនជន បង្ក និងដកហូតអាវុធ ដករថន្តមកប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកំរិតស្រាល។

សម្ភារៈដកហួតរួមមាន ១.អាវុធខ្លីម៉ាក STEYR លេខ០៣៦៨៤៨មួយដើម, ២.សំបកគ្រាប់ ៣ សំបក, ៣.រថយន្ត២គ្រឿង, រថយន្តម៉ាកព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AP-1936 និងរថយន្តក្រុងពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ 3D-4903 រថយន្តនេះត្រូវបានផ្ញើទុកនៅក្រុមហ៊ុនអាស៊ីបូព៌ា ដោយធ្លាយធុងទឹក បើមកមិនរួច៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab