adverise with khmeread G5 caselede

LG G5 មិន​ត្រឹមតែ​ឡូយ​នោះទេ សូម្បីតែ​ស្រោម​គម្រប​ក៏​អស្ចារ្យ​ដែរ​

​    ​LG G5 ជា​ទូរស័ព្ទ​ស៊េរី​ចុងក្រោយបង្អស់​ដែល​មិនទាន់​ប្រកាស​ចេញលក់​នៅឡើយ​ទេ ប៉ុន្ដែ​យើង​ត្រូវ​ដឹង​នូវ​រឿង​ពីរ​យ៉ាង​មុននឹង​ទូរស័ព្ទ​នេះ​ចេញ​ជា​ផ្លូវការ​។​

​    ​រឿង​ទី​១​នោះ​គឺ អេក្រង់​របស់​វា​មិនចេះ​រលត់ មានន័យថា​វា​បង្ហាញ​នូវ​ម៉ោង​ឲ្យ​ឃើញ​រហូត​ដូច​ក្នុង​រូបថត​អ៊ីចឹង​។​

​    ​រឿង​ទី​២​នោះ​គឺ ស្រោម​គម្រប​របស់​វា​មាន​លក្ខណៈពិសេស​មិនគួ​ឲ្យ​ជឿ ដោយ​ស្រោម​គម្រប​នេះ​មាន Touch អាច​ទទួល​ការហៅ​ចូល​ដោយ​គ្រាន់តែ​ក្រវៀស​មួយ​ច្វាច់ មិន​ចាំ​បើក​គម្រប​វា​នោះទេ​។​

​    ​យ៉ាងណាមិញ ទូរស័ព្ទ​មួយ​នេះ​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​នោះទេ​។ ហើយ​ក្រុមហ៊ុន LG នឹងដាក់​សម្ពោធ​ទូរស័ព្ទដៃ​នេះ​នៅ​ថ្ងៃទី ២២ ដល់ទី ២៥ ខែកុម្ភៈ នៅ​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក Mobile World Congress ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្បាញ​៕​

adverise with khmeread
ប្រភព៖ lg

មតិយោបល់