ផ្អើលពេញឥណ្ឌា ប្រទះឃើញសុទ្ធតែសុនខពណ៌ខៀវ!

ចំនួនសុនខពណ៌ខៀវបានកើនឡើងនៅតំបន់ឧស្សាហកម្ម Taloja ក្បែរទីក្រុង Navi Mumbai ក្នុងប្រទេសឥណ្ឌា ហើយរបាយការណ៍បានបង្ហាញថា កាកសំណល់ឧស្សាហកម្មដែលបានបោះចោលនៅក្បែរទន្លេ Kasadi River គឺជាអ្នកបង្កឡើង។

អ្នកនិយមមើលភាពយន្តតុក្កតាច្បាស់ជាស្គាល់តួអង្គសុនខពណ៌ Huckleberry Hound ហើយសុនខពណ៌ខៀវពេលនេះគឺមានពិតនៅទីក្រុង Navi Mumbai ដែលពណ៌មិនធម្មតារបស់ពួកវាធ្វើឱ្យមានការរំខានជាខ្លាំង។ រូបភាពនិងវីដេអូជាច្រើននៃសុនខជាច្រើនដែលប្រែទៅជាពណ៌ខៀវបានល្បីពេញបណ្ដាញសង្គមជុំវិញពិភពលោកត្រឹមតែប៉ុន្មានថ្ងៃ ហើយបង្កឱ្យមនុស្សក្នុងទីក្រុងព្រឺរក្បាលខ្ញាក ខណៈដែលសុនខខ្លះត្រូវបានយកទៅពេទ្យពិនិត្យ។ ជាអកុសល អង្គការ Navi Mumbai Animal Protection Cell ភ្លាមៗបានអះអាងថាសុនខពណ៌ខៀវនឹងបន្តកើតឡើងនៅ Mumbai ហើយកត្តាដែលបង្កឱ្យទៅជាបែបនេះគឺដោយសារតែការបំពុលហួសហេតុពេក។

ជាក់ស្ដែង សុនខគ្មានម្ចាស់នៅក្បែរទន្លេ Kasadi River ដើម្បីរកចំណីអាហារ បានឆ្លងមេរោគពីការបំពុលដែលមានក្នុងទឹកទន្លេនោះ។ តំបន់ Taloja គឺជាកន្លែងដែលកាកសំណល់ថ្នាំពេទ្យ អាហារ រោងចក្រ និងសារធាតុគីមីគ្រប់ប្រភេទចោលក្នុងទន្លេនោះ៕


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab