កក្រើក!!! ចាប់រឹបអូសយានយន្តនៅផ្ទះបញ្ចាំរាប់រយគ្រឿងពាក់ព័ន្ធចោរលួចប្លន់

ភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខបានឃាត់បុរសម្នាក់ទទួលបញ្ចាំយានយន្ត និងពីបទទទួលផលចោរកម្ម ចំណែកប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានចុះរឹបអូសម៉ូតូ និងរថយន្តជាច្រើនគ្រឿងពីទីតាំងបញ្ចាំមួយចំនួនហើយអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់យានយន្តសូមទៅទំនាក់ទំនងជាមួយប៉ូលិស។

១.ប៉ូលិសប៉ុស្តិ៍ទឹកថ្លាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅចំណុចឃ្លាំងសង់ថ្មី ផ្លូវលំ ក្រុម០៩ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ នៅថ្ងៃទី១៦ សីហា ២០១៧ វេលាម៉ោង១០ និង៣០នាទី។  

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាជីវករ ស្នាក់ផ្ទះលេខ៧៩ ផ្លូវ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

សម្ភារៈដកហូត ម៉ូតូច្រើនប្រភេទចំនួន៥១គ្រឿងគ្មានឯកសារគ្រប់គ្រាន់, ម៉ូតូកង់បីចំនួន ០១ គ្រឿងគ្មានឯកសារ និងឡានចំនួន ០២គ្រឿងគ្មានឯកសារ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។

២.ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានចុះរឹបអូសម៉ូតូ និងរថយន្តរាប់រយគ្រឿងពីទីតាំងបញ្ចាំមួយចំនួន ហើយបានជំរាបជូនបងប្អូនប្រជាពលរដ្ឋដែលបានបាត់ ម៉ូតូ និងរថយន្ត សូមមើលតារាង ដូចខាងក្រោម បើមានម៉ូតូ និងរថយន្តក្នុងតារាងនេះ សូមទាក់ទង មកការិយាល័យប៉ូលិសព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន ប៉ូលិសរាជធានីភ្នំពេញ ទំនាក់លេខ ០១២ ៧១ ៨១ ៧១៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab