កម្លាំងល្បាតរបស់អាវុធហត្ថឃាត់បុរសម្នាក់រក្សាទុកថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញ និងរាជធានីភ្នំពេញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា ០១កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន នៅចំណុចផ្លូវ១៥៤ កែងផ្លូវលេខ១៩ ភូមិ០៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab