កម្លាំងប៉ូលិសខេត្តស្ទឹងត្រែងឃាត់ខ្លួនបុរសម្នាក់តាមដីកាពីបទលួច

​ស្ទឹងត្រែង ៖ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងប៉ូលិសស្រុកថាឡា ចុះស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនជនជាប់ចោទ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ។

​ការចាប់ខ្លួនយោតតាមដីកាលេខ១៤៥ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ របស់ចៅក្រមស៊ើបសួរ នៃតុលាការខេត្តកំពង់ចាម ចោទប្រកាន់ពីបទ លួច ដែលប្រព្រឹត្តនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ 

​បច្ចុប្បន្នជនជាប់ចោទឈ្មោះ ស៊ុន ថាន ខាងលើនេះបានប្រគល់ឱ្យប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab