adverise with khmeread Dead

នាំមួយគ្រួសាររាវលៀសកូនស្រីលង់ទឹកឳពុកជួយ លង់ស្លាប់ខ្លួនឯង

    កណ្តាល ៖ បុរសម្នាក់បានលង់ទឹកស្លាប់ហើយត្រូវបានគេប្រទះឃើញកាលពិថ្ងៃទី៦ធ្នូ​ឆ្នាំ២០១៥ម៉ោង៣និង១៩នាទីរសៀលនៅចំណុចមេទឹកទួលកណ្ដាលក្រោយភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
   ប៉ូលិសប៉ុស្តិសំបួរមាសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ែន វ៉ុនអាតភេទប្រុសអាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
     ប៉ូលិសបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី៦ធ្នូឆ្នាំ២០១៥វេលាម៉ោង១១ព្រឹកជនរងគ្រោះ​បានចេញពីផ្ទះរបស់ខ្លួនជាមួយប្រពន្ធឈ្មោះហួត តឿ អាយុ៥២ឆ្នាំនិងកូនតូចៗប្រុស២នាក់​អាយុ៦ឆ្នាំនិង៧ឆ្នាំគ្នា ទៅរាវលៀសនៅចំណុចកើតហេតុខាងលើ។
    ពេលទៅដល់ក៏នាំគ្នារាវរកលៀសលុះដល់ម៉ោងកើតហតុស្រាប់តែកូនជនរងគ្រោះឈ្មោះ​វ៉ុន សាវ៉េន ប្រុសអាយុ៦ឆ្នាំលង់ទឹកស្រាប់ជនរងគ្រោះស្ទុះទៅជួយកូនហើយឈ្មោះរី ស្រីរុន​បានរួចជីវិត តែជនរងគ្រោះក៏លិចទៅក្នុងទឹកបាត់ទៅ  ហើយឈ្មោះ ហួត តឿជាប្រពន្ធជនរង​គ្រោះនិងឈ្មោះ រី ស្រីរុននាំគ្នាចុះរាវរកជនរងគ្រោះ​ឃើញចាប់ទាញអូសយកជនរងគ្រោះមក​លើគោក ស្រាប់ជនរងគ្រោះស្លាប់ ។ប្រពន្ធជនរងគ្រោះនិង រុន ស្រីរី ស្រែកហៅអ្នកភូមិអោយ​ជួយពេលនោះអ្នកភូមិក៏នាំគ្នាយកសពជនរងគ្រោះលើទូកប៉ាឡាមកផ្ទះជនរងគ្រោះតែ​ម្ដង។
    ក្នុងករណីនេះសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យសាកសពឃើញថាសកសពពុំមាន​ស្លាកស្នាមអ្វីទេនៅលើខ្លួនរបស់សាកសពឡើយហើយសន្និដ្ឋានថាសាកសពឈ្មោះវ៉ែន វ៉ុន​ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕

adverise with khmeread

មតិយោបល់