adverise with khmeread 1

អ្នក​ដុះ​ក្បាលពោះ​សូម​សាក​ផឹក​កាហ្វេ​លាយ​ប្រេងដូង​ព្រោះ​វា​អាច​ដុត​ជាតិ​កាល់​ឡូរី​បាន​យ៉ាងច្រើន​

​    ​តើ​អ្នកដឹង​ទេ​ថា​ការបន្ថែម​ប្រេងដូង​ចូលក្នុង​ការ​ហ្វេ​អាចជួយ​បង្កើន​ការរំលាយ​អាហារ និង​ការដុត​ជាតិ​កាល់​ឡូរី​បាន​យ៉ាងច្រើន​នោះ​? ខុសពី​ប្រេង​ដទៃ ប្រេងដូង​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​កម្រិត​មធ្យម​ជាជាង​អាស៊ីត​ខ្លាញ់​កម្រិត​ខ្ពស់​ដូច​ប្រេង​ដទៃ​។

​     អាស៊ីត​ខ្លាញ់​កម្រិត​មធ្យម​ត្រូវបាន​បំ​លែង​ទៅជា​ថាមពល​តាមរបៀប​ខុសពី​អាស៊ីត​ខ្លាញ់​កម្រិត​ខ្ពស់ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​វា​អាច​ជំរុញ​ដល់​ការរំលាយ​អាហារ​បានល្អ​ប្រសើរ​បំផុត​។ ក្នុងការ​សិក្សា​មួយ ប្រេងដូង ១ ឬ ២ ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ការបញ្ចេញ​ថាមពល​បាន ៥% ដែល​នេះ​ស្មើនឹង​ការដុត​កាល់​ឡូរី ១២០ កាល់​ឡូរី​ក្នុង​មួយថ្ងៃ​។

​    ​* កាហ្វេ​លាយ​ប្រេងដូង​មានឱជារស​ឈ្ងុយឆ្ងាញ់​!
​    ​វា​នឹងមិន​ធ្វើឱ្យ​កាហ្វេ​អ្នក​ធុំក្លិន​ពិបាក​ទ្រាំ ឬ​ធុំ​តែ​ក្លិន​ប្រេងដូង​ដូច​គ្រប់គ្នា​បានគិត​នោះទេ​។ ផ្ទុយ​មកវិញ កាហ្វេ​ប្រេងដូង​ផ្តល់ឱ្យ​អ្នក​នូវ​កាហ្វេ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ទ្វេដង​។ ជាងនេះទៅទៀត ប្រេងដូង​ជួយ​ឱ្យ​កាហ្វេ​របស់​អ្នក​នៅ​ក្តៅ​បានយូរ​ទៀតផង​៕ 

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់