សែលកាតត្រូវបានទទួលស្គាល់ជាបណ្ដាញសេវាអ៊ីធឺណេតលឿនជាគេបំផុតនៅកម្ពុជាពី OpenSignal

ភ្នំពេញថ្ងៃទី១៧ ខែសីហា ៖ សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal ដែលជាស្ថាប័នអន្ដរជាតិជាទីទុកចិត្តលើការធ្វើតេស្ដល្បឿនអ៊ីធឺណេត។

ក្នុងការសិក្សានាពេលថ្មីៗនេះ ដែលបានចេញផ្សាយដោយ OpenSignal បាន បង្ហាញឱ្យឃើញថា សែលកាតឈានមុខគេលើពីរផ្នែកធំៗ គឺអ៊ីធឺណេត 4G លឿនជាងគេនិងបណ្ដាញសេវាលឿនជាងគេ។

ការសិក្សានេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដោយបានសិក្សាទៅលើក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនបី គឺសែលកាត (Cellcard), Metfone និង Smart Axiata។ សែលកាត ទទួលបានពានរង្វាន់នេះដោយសារតែល្បឿនជាមធ្យមដល់ទៅ 19.7 Mbps បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើល្បឿនអ៊ីធឺណេត 4G។ 

ការសិក្សាក៏បានបង្ហាញផងដែរថា ល្បឿនដោនឡូតរបស់សែលកាតគឺលឿនជាងគេ២ដង បើប្រៀបធៀបជាមួយលទ្ធផលនៃការធ្វើតេស្ដដូចគ្នារបស់ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀតដែលជាមធ្យមមានល្បឿន 16.2 Mbps។ ល្បឿនជាមធ្យមរបស់សែលកាតទាំងបណ្ដាញសេវា 3G និង 4G មានល្បឿនរហូតដល់ 8.1 Mbps ដូច្នេះហើយទើបសែលកាតទទួលបានពានរង្វន់នេះ។

របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា សែលកាត មិនត្រឹមតែមានល្បឿនអ៊ីធឺណេត 4G​ LTE លឿនជាងគេបំផុតប៉ណ្ណោះទេ សេវាបានគ្របដណ្ដប់ 4G​ LTE របស់សែលកាត ក៏មានភាពទូលាយផងដែរ ដែលទទួលបានពិន្ទុខ្ពស់ជាង 70% ធ្វើឱ្យអតិថិជន សែលកាតភ្ជាប់ទៅសេវា 4G​ បានញឹកញាប់ និងលឿនជាងមុន។ 

ការវាស់ស្ទង់លើវិសាលភាពនៃបណ្ដាញសេវារបស់ OpenSignal ធ្វើឡើងដោយវាស់ស្ទង់លើចំនួនដងនៃការចូលប្រើបណ្ដាញសេវា។ តាមរយៈការធ្វើតេស្ដនេះ អ្នកប្រើប្រាស់សែលកាតអាចចូលប្រើសេវា 4G​ បានរហូតដល់ ៧ ដងក្នុងចំណោម ១០ ដង។

ជោគជ័យនេះ ទទួលបានបន្ទាប់ពីគំនិតផ្គួចផ្ដើមពង្រីកបណ្ដាញសេវា 4G​ ដែលសែលកាតបានចាប់ផ្ដើមតាំងពីដើមឆ្នាំនេះ ជាមួយនឹងការពង្រីកបណ្ដាញសេវា រួមទាំងពង្រឹងបច្ចេកវិទ្យា 4G​ និង 3G។

សែលកាតទើបតែទទួលបានពានរង្វាន់បណ្ដាញសេវាសេវាអ៊ីធឺណេតលឿនជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៧ ពី Ookia ដោយសារពង្រីកបណ្ដាញសេវា 4G​ កើនឡើងពី ២០០ អង់តែន រហូតដល់ ២០០០ អង់តែន នាពេលបច្ចុប្បន្ន។ 

លោក ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានលើកឡើងថា​"ល្បឿននៃការពង្រីកបណ្ដាញសេវារបស់យើងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការផ្គត់ផ្គង់នូវតម្រូវការអ៊ីនធឺណេតដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ការពង្រីកបណ្ដាញសេវា 4G​ នេះប្រើពេលខ្លីបំផុតដែលមិនធ្លាប់មានក្នុងរយៈ២០ឆ្នាំ"។ 

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានបន្ថែមទៀតថា "ការពង្រីកបណ្ដាញសេវារបស់យើង នៅតែបន្តរហូតដល់យើងដំឡើងអង់តែនឱ្យបាន ៣០០០ អង់តែន នៅដំណាច់ឆ្នាំនេះ ហើយនៅដើមខែធ្នូឆ្នាំនេះដែរ យើងនឹងធ្វើការ សាកល្បងបច្ចេកវិទ្យា 5G។

ពានរង្វាន់ពី OpenSignal ទទួលបានបន្ថែមពីលើពានរង្វាន់ពិផ្សេងទៀតរួមមាន៖ ពានរង្វាន់បណ្ដាញសេវាអ៊ីនធឺណេតលឿនបំផុតពី Ookia និងពានរង្វាន់ក្រុមហ៊ុន ទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជាពី IDG ASEAN Award៕

adverise with khmeread
PR