បុរសម្នាក់ទៅកំដរបុណ្យសពគេ...បែរជាស្លាប់ខ្លួនឯងនៅក្បែរផ្លូវលំ

កណ្តាល ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដោយសារប្រជាពលរដ្ធបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្បែរផ្លូវលំត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៦ និង៣៩នាទី ថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស៊ឹម ហន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូម.ឃុំខាងលើ។ 

ប្រភពព័ត៌មានបន្តថានៅវេលាម៉ោង៤ និង៣០នាទីទៀបភ្ល្ងឺ ជនរងគ្រោះបានចេញពីផ្ទះរបស់ខ្លួនដើរមកផ្ទះរបស់ឈ្មោះ ឌឹម ម៉ាប់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅក្បែរគ្នាដោយមានពិធីបុណ្យសព ហើយជនរងគ្រោះបានបបួលឈ្មោះ ឌឹម ម៉ាប់ ផឹកស្រាទៀតដើម្បីកំដររោងបុណ្យ។

ខណៈនោះឈ្មោះ ឌឹម ម៉ាប់ ប្រាប់ថា អត់មានស្រាផឹកទេហើយក៏មិនបានផឹកទៅ។ លុះព្រឹកវេលាម៉ោង៦ និង៣៩នាទីថ្ងៃដដែល ឈ្មោះ មិន អូន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅជិតគ្នាបានដើរចេញពីផ្ទះក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្បែរផ្លូវលំជាប់របងផ្ទះឈ្មោះ ឌឹម ម៉ាប់ ស្លាប់បាត់ទៅហើយក៏រាយការណ៍ទៅប្រាប់ប៉ូលិសប៉ុស្តិ៍ភ្លាម។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍សហការជាមួយប៉ូលិសជំនាញស្រុកអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុពិនិត្យសពឃើញថា ពុំមានស្លាកស្នាមអ្វីគួកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់គណៈកម្មាការឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ បន្ទាប់ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread