បុរសចម្លែក ស៊ីចរន្តអគ្គិសនីធ្វើជាអាហារ!

លោក Naresh Kumar មកពីទីក្រុង Muzzafarnagar ភាគខាងជើងប្រទេសឥណ្ឌា អះអាងថាគាត់មានអំណាចពិសេសមួយ។ គាត់មិនត្រឹមតែមានអ៊ីសូឡង់ប្រឆាំងនឹងវ៉ុលខ្ពស់ៗនោះទេ ប៉ុន្ដែគាត់អាចទទួលទានថាមពលអគ្គីសនីដោយផ្ទាល់ចេញពីខ្សែភ្លើង ដូច្នេះគាត់មិនត្រូវការអាហារក៏រស់ដែរ។

លោក Naresh វ័យ ៤២ ឆ្នាំ និយាយថា គាត់រកឃើញអំណាចមិនធម្មតាទាំងស្រុងនេះដោយចៃដន្យ។ គាត់បានធ្វើការនិងប៉ះពាល់ខ្សែភ្លើង (គ្មានស្រោមការពារ) មួយ ដោយចៃដន្យ ប៉ុន្ដែគាត់មិនមានរឿងអ្វីកើតឡើងសោះ។ មនុស្សភាគច្រើននិយាយថាគាត់គ្រាន់តែសំណាងប៉ុណ្ណោះ ហើយប្រាប់ឱ្យគាត់ប្រុងប្រយ័ត្នពេលក្រោយខ្លាចមិនមានសំណាងដូចពេលនោះ។ ផ្ទុយទៅវិញ គាត់បានសម្រេចចិត្តស្វែងរក "អំណាចកំពូល" របស់គាត់ ដោយចាប់ខ្សែភ្លើងឆៅៗ និងជឿជាក់ថាគាត់អាចបំលែងចរន្តអគ្គីសនីជាអាហាររបស់គាត់ទៀតផង។

លោក Naresh បានប្រាប់ទៅកាសែត Cover Asia Press ថា "រាល់ពេលខ្ញុំមានអារម្មណ៍ឃ្លាន ហើយគ្មានអាហារនៅក្នុងផ្ទះ ខ្ញុំកាន់ខ្សែភ្លើងស្រាតកន្លះម៉ោង។ ខ្ញុំស្រូបយកចរន្តអគ្គីសនីដូចបរិភោគអាហារអ៊ីចឹង។ ហើយខ្ញុំអាចចម្លងថាមពលអគ្គីសនីឱ្យបើកទូរទស្សន៍ ម៉ាស៊ីនបោកអាវ ទូទឹកកក ដោយដៃផ្ទាល់ ដោយមិនចាំបាច់ដោតខ្សែភ្លើងចូលព្រីភ្លើងឡើយ។ ខ្ញុំគិតថា ៨០ ភាគរយនៅក្នុងខ្លួនរបស់ខ្ញុំគឺជាចរន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន"។

ដោយសារតែការញៀននឹងចរន្តអគ្គិសនី ដូច្នេះក្នុងផ្ទះរបស់គាត់សុទ្ធតែខ្សែភ្លើងស្រាតពេញផ្ទះទាំងអស់។ ហើយគាត់ក៏មានការភ័យខ្លាចកូនរបស់គាត់ឆក់ខ្សែភ្លើងទាំងនោះដែរ។

ដោយឡែក លោក Naresh Kumar មិនមែនជាមនុស្សទីមួយទេ ដែលប្រឈមនឹងចរន្តអគ្គីសនីក្នុងកម្រិតវ៉ុលខ្ពស់បានដោយមិនមានរបួសនៅលើលោកនេះ។ លោក Slavisa Pajkic រហស្សនាម "The Human Battery (បុរសថ្មសាក)" និង Raj Mohan Nair រហស្សនាម "Electro-Man (បុរសអគ្គីសនី)" ក៏មានសមត្ថភាពដូចគាត់ដែរ៕
 

 

adverise with khmeread