ទាស់ពាក្យសំដីគ្នាកាប់មនុស្សមិនបានកាប់ម៉ូតូប៉ូលិសឃាត់ ២ នាក់

កណ្តាល ៖ មានករណីប្រើអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៦ សីហា ២០១៧ ម៉ោង៤ និង០៨នាទីល្ងាចនៅចំណុចគល់ស្ពានជប៉ុនភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវន៉ូលិសឃាត់២នាក់។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហម សុភា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់ម៉ូតូឌុប។

​ចំណែកជនល្មើស២នាក់គឺ១-ឈ្មោះ សុខ សាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ​ខ្មែរ​ និង២-ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ​ខ្មែរ​ អ្នកទាំងពីរ ស្នាក់នៅក្រោមស្ពានជប៉ុនភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបររើសអេតចាយ(ឃាត់ខ្លួន)។សម្ភារៈខូចខាតៈម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរី២០១៤ ផ្លាកលេខ1CP-4176 (បែកកុងទ័រ, បែកក្បាំង, បែកកាត់ប៊ូខាងក្រោយ)។

​វត្ថុតាងចាប់យក៖ -ដំបងឈើចំនួនពីរប្រវែង០,៦ម៉ែត្រ, -រណាអារទឹកកក១ប្រវែង០,៦ ម៉ែត្រ, កាំបិតប៉័ងតោចំនួនមួយ, -ដែកជើងតុចំនួន២ជាប់គ្នាប្រវែង០,៦ម៉ែត្រ។

​ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានអង្គុយចាំម៉ូយនៅគល់ស្ពានជប៉ុន ពេលនោះក្រុមជនល្មើសក៏បានអង្គុយផឹកស្រាថ្នាំនៅជិតនោះដែរហើយបានទាស់សំដីគ្នា។ បន្ទាប់មកជនល្មើសទាំងពីរនាក់ក៏បាននាំគ្នាយកដំបងឈើ និងដំបងដែកកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះតែកាប់អត់ ត្រូវហើយនាំគ្នាកាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាតជាច្រើនកន្លែងតែម្តង។

​ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅក៏បានឃាត់ខ្លួនជនល្មើសទាំងពីរនាក់យកមកសាកសួរនៅប៉ុស្តិ៍និងបញ្ជូនបន្តមកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។      

​នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួនមិនបានយកដំបង និងកាំបិតវាយម៉ូតូជនរងគ្រោះនោះទេ តែពិតជាបានយកដេញកាប់ជនរងគ្រោះតែអត់ត្រូវនោះទេ។ ចំពោះបញ្ហាគ្រឿងញៀនវិញពួកខ្លួនបានប្រើប្រាស់អស់រយៈពេល៤ឆ្នាំមកហើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab