នៅសុខៗបុរសម្នាក់ចងកសម្លាប់ខ្លួន

កណ្តាល ៖ មានករណី បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃ​ទី​១៧ សីហា ២០១៧ ម៉ោង​៦ និង៣០នាទីនៅចំណុច​នៅលើផ្ទះជនរងគ្រោះភូមិព្រែកលិច សង្កាត់​ព្រែក ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ខេន ខុន ភេទ​ប្រុស​ អាយុ​៣៦ឆ្នាំ មុខរបរ លក់ដូរបច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែកហូរលិច សង្កាត់​ព្រែកហូរ​  ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

តាមការសាកសួបំភ្លឺពីបងប្រុសបង្កើតជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរប្រាប់បងស្រី និងមីងអោយជួយមើលថែកូនផង។ លុះមកដល់ថ្ងៃទី១៧ សីហា ២០១៧ ក៏ឃើញជនរងគ្រោះចងក ដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

តាមការសន្និដ្ឋាន របស់ផ្នែកជំនាញបចេ្ចកទេសក្រុងតាខ្មៅ បានអះអាងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនបានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab