បើហើមដុំពកក្រោមក្លៀក លោកអ្នកអាចនឹងមានជំងឺ...!

ដុំពកក្រោមក្លៀកភាគច្រើនមិនមានគ្រោះថ្នាក់ទេ និងជាធម្មតា កើតឡើងដោយសារតែដុះជាលិកាមិនប្រក្រតី។ ហើយដុំពកនោះអាចមានទំហំតូច ឬ ធំខ្លាំង អាចសម្គាល់ដឹង។ ជួនកាលដុំពកនោះអាចបង្កឡើងដោយសារតែដុំគីស ការឆ្លងមេរោគ ឬ រមាស់ ដោយសារតែការកោររោមក្លៀក ឬ ការប្រើថ្នាំបំបាត់ការឈឺចាប់។ ទោះយ៉ាងណា ដុំពកនេះក៏អាចចង្អុលបង្ហាញអំពីជំងឺធ្ងន់ធ្ងរលាក់មុខផងដែរ។ 

ត្រូវទៅពេទ្យពិនិត្យភ្លាម ប្រសិនបើអ្នកមានដុំពកក្រោមក្លៀក ដែលរីកធំឡើង មិនឈឺចាប់ ឬ មិនព្រមស្រកចុះទៅវិញ។ 

* មូលហេតុភាគច្រើនដែលបង្កឱ្យមានដុំពកក្រោមក្លៀកគឺ៖
- ឆ្លងបាក់តេរី ឬ វីរុស
- ដុះជាលិកាខ្លាញ់ឈ្មោះ Lipomas (មិនមានគ្រោះថ្នាក់ទេ)
- ដុះដុំសាច់ឈ្មោះ Fibroadenoma (មិនមែនជាមហារីកទេ)
- ប្រតិកម្មអាឡែរស៊ីនឹងអ្វីមួយ 
- ប្រតិកម្មទៅនឹងថ្នាំវ៉ាក់សាំង
- ឆ្លងមេរោគប្រភេទផ្សិតផ្សេងៗ
- ប្រតិកម្មជាមួយនឹងជំងមហារីកសុដន់ (ចំពោះស្ត្រី)
- កើតមហារីកប្រព័ន្ធ Lymphatic
- កើតមហារីកឈាម
- ជំងឺ Lupus ដែលវាយប្រហារលើសន្លាក់ និងសរីរាង្គរបស់អ្នក

* ប្រសិនបើដុំពកនោះពាក់ព័ន្ធនឹងអាឡែរស៊ី វានឹងស្រកទៅវិញ នៅពេលលោកអ្នកចាប់ផ្តើមលេបថ្នាំ និងដឹងច្បាស់ពីប្រភេទអាឡែរស៊ីដែលបង្កឡើង។ 

* ក្នុងករណីភាគច្រើនបំផុត ដុំពកក្រោមក្លៀកមិនតម្រូវឱ្យធ្វើការព្យាបាលទេ ។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបញ្ជាក់ថា វាជាករណីបែបនោះ លោកអ្នកអាចប្រើវិធីព្យាបាលសាមញ្ញនៅផ្ទះដោយខ្លួនឯង ដូចជា ស្អំរបស់ក្តៅឧណ្ហៗជាដើម។ 

* ដុំពកក្រោមក្លៀក ដែលមិនតម្រូវឱ្យធ្វើការព្យាបាលមានដូចជា៖ 
- ដុះជាលិកាខ្លាញ់ឈ្មោះ Lipomas (មិនមានគ្រោះថ្នាក់ទេ)
- ឆ្លងវីរុស
- ដុះដុំសាច់ឈ្មោះ Fibroadenoma (មិនមែនជាមហារីកទេ)

* ប្រសិនបើដុំពកនោះជាមហារីក វេជ្ជបណ្ឌិតអាចនឹងណែនាំលោកអ្នកទៅជួបអ្នកឯកទេសដើម្បីមើលថែទាំបន្តទៀត៕

adverise with khmeread