adverise with khmeread 1

ប្រើពេល​តែ ៥ នាទី​អាច​ផ្សំ​បាន​ថ្នាំលាបសក់​ធម្មជាតិ​ដែល​អាចជួយ​បំបាត់​ស្កូវ​រួច​ធ្វើឱ្យ​សក់​ដុះ​ឡើងវិញ​!

​    ​វិធី​ងាយៗ​មាន​ឥទ្ធិពល​មួយ​នេះ​អាច​ផ្លាស់ប្តូរ​សក់ស្កូវ ឬ​សក់​ប្រផេះ​ទៅជា​ពណ៌​ខ្មៅ​បែប​ធម្មជាតិ​វិញ ហើយ​វា​ដើរតួ​ជា​ឱសថ​ព្យាបាល​ដ៏​សក្តិ​សិទ្ធ ដែល​អាចជួយ​ឱ្យ​ប្រសើរ​ឡើងដល់​សុខភាព​ស្បែកក្បាល និង​ជំរុញ​ដល់​ការលូតលាស់​សក់​ឡើងវិញ​ផងដែរ​។ ប្រសិនបើ​ចង់​បញ្ឈប់ និង​កាត់បន្ថយ​ការ​ជ្រុះ​សក់ សូម​កិនកម្ទេច​ខ្ទឹមបារាំង ខ្ទឹមស និង​ខ្ទឹមក្រហម​ចូលគ្នា ខណៈ​អ្នក​កំពុង​ចម្រាញ់​ប្រេងដូង​ដោយ​ខ្លួនឯង​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ទឹមបារាំង​មួយ​មើម​ធំ​
​    ​- ខ្ទឹមក្រហម ៥ ដុំ​
​    ​- ខ្ទឹមស ១០ ក្លែប​
​    ​- ស្លឹក​ការី ១០ សន្លឹក​
​    ​- ប្រេងដូង ៣០០ ទៅ ៤០០ មិ​ល្លី​លីត្រ​
​    ​
​    ​* របៀប​ធ្វើ
​    ​- ដាក់​ស្លឹក​ការី ខ្ទឹមបារាំង ខ្ទឹមស និង​ខ្ទឹមក្រហម​ចូលក្នុង​ម៉ា​ស៊ី​កិន ឬ ចិញ្ច្រាំ​វា​ចូលគ្នា​ឱ្យទៅជា​គ្រឿងផ្សំ​មួយ​។
​    ​- ដាក់​ប្រេងដូង​ចូល​
​    ​- ដាំ​ប្រេងដូង​ពីរ​បី​នាទី​រហូត​ទាល់តែ​គ្រឿងផ្សំ​ក្លាយជា​ទឹក​ពណ៌​ខ្មៅ​
​    ​- បន្ទាប់ពី​គ្រឿងផ្សំ​ត្រជាក់​ហើយ​នោះ ស្រិត​យកតែ​ទឹក រួច​ដាក់​វា​ចូល​ដប​
​    ​- យក​វា​មក​លាប​លើស​ក់​ប្រហែល ២០ ទៅ ៣០ នាទី មុនពេល​លាង​សម្អាត​សក់​ចេញ​

​    ​គ្រឿងផ្សំ​មួយ​នេះ​អាច​ជំរុញ​ដល់​ការលូតលាស់​សក់​ឡើងវិញ និង​ធ្វើឱ្យ​សក់​ក្លាយជា​ខ្មៅ​ម្តងទៀត​។ ដើម្បី​ឆាប់​បាន​លទ្ធផល អ្នក​ត្រូវ​ប្រើ​វា​រាល់ថ្ងៃ ឱ្យបាន​រយៈពេល​យ៉ាងតិច​ក៏ ២ ខែ​ដែរ​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់