កើតជំងឺ ៩ មុខនេះ គួរដេកឱ្យត្រូវតាមក្បួន ដើម្បីសម្រាលបញ្ហាជំងឺ...ជាពិសេស អ្នកជំងឺលើសឈាម គួរប្រយ័ត្ន!!!

ការគេងគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ហើយមនុស្សគេងពី ៧ ទៅ ៩ ម៉ោងរៀងរាល់យប់។ មិនទាន់ចប់ទេ ការទម្រេតខ្លួនគេងក៏សំខាន់ដែរ សម្រាប់សុខភាព។

ការទម្រេតខ្លួនគេង ខុសទំនងក៏បណ្ដាលឱ្យមានបញ្ហាសុខភាពដូចជា លើសឈាម ឆ្លងមេរោគ និងបញ្ហាសុខភាពផ្សេងទៀតផងដែរ។ ហើយការទម្រេតខ្លួនទាំង ៩ នេះអាចឱ្យពួកគេសម្រាលបញ្ហាជំងឺបានយ៉ាងច្រើន។

១. ក្រហាយទ្រូង ៖ ត្រូវគេងបែរខ្លួនទៅឆ្វេង ដើម្បីបញ្ចៀសក្រហាយទ្រូង។

២. ឈឺក ៖ អ្នកឈឺក គួរតែរកកន្សែងរមូលកល់ពីក្រោមឆ្អឹងក ដើម្បីសុវត្ថិភាពចៀសវាងថ្លោះ ឬឈឺក។

៣. ឈឺខ្នង ៖ ដាក់ខ្នើយក្រោមជង្គង់ និង រមូលកន្សែងដាក់ពីក្រោមខ្នងរបស់អ្នក។

៤. ឈឺស្មា ៖ ឈឺស្មាមិនមែនបណ្ដាលមកពីអ្នកគេងបែរចំហៀងនោះទេ។ ប្រសិនបើអ្នកមិនចង់ឈឺស្មាទេ រកខ្នើយកល់ពីក្រោមជង្គង់ពេលគេង នឹងមិនបង្កឱ្យឈឺស្មាទៀតឡើយ។

៥. ឈឺក្បាល ៖ ប្រសិនបើអ្នកឈឺក្បាលជារឿយៗ អ្នកគួរតែយកខ្នើយទប់កុំឱ្យក្បាលរបស់អ្នកប្ដូរទិសទៅឆ្វេងស្ដាំ អំឡុងពេលអ្នកគេង។

៦. មានបញ្ហារំលាយអាហារ ៖ ប្រសិនបើអ្នកមានបញ្ហារំលាយអាហារ គេងបែរឆ្វេងគឺល្អ សម្រាប់ជំរុញដល់ប្រព័ន្ធរំលាយអាហារ។

៧. តឹងច្រមុះ ៖ បើតឹងច្រមុះ អ្នកគួរតែគេងដាក់ក្បាលរបស់អ្នកឱ្យរាងខ្ពស់បន្តិច ដើម្បីបង្ការស្លេសរុញឡើងទៅលើច្រមុះរបស់អ្នក។

៨. ឆ្អុលពោះ ៖ អ្នកគួរតែគេងដាក់ខ្នើយពីក្រោមជង្គង់ ដើម្បីបញ្ជៀសឆ្អុលពោះ និងឈឺឆ្អឹងខ្នង។

៩. លើសឈាម ៖ បើអ្នកលើសឈាមគួរតែគេងបែរមុខទៅក្រោម៕

adverise with khmeread