ភេរវករបុករះនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ស្លាប់និងរបួសជាង ៤០ នាក់

រថយន្តមួយគ្រឿង បានបើកបំបុកចូលហ្វូងមនុស្ស នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ទី១៧សីហា ហើយបណ្តាញសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា មនុស្សយ៉ាងតិចណាស់ចំនួន១៣នាក់បានស្លាប់ និង មនុស្ស៣២នាក់រងរបួស នៅក្នុងអ្វីដែលប៉ូលិស បាននិយាយថា ពួកគេចាត់ទុកថា ជាការវាយប្រហារភេរវកម្ម។

អ្នកបើករថយន្តនេះ ជាបុរស ឈ្មោះ Driss Oukabir មានដើមកំណើតជនជាតិម៉ារ៉ុក ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានរត់គេចពីកន្លែងកើតហេតុនេះ។

ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

ទីភ្នាក់ងារសារព័ត៌មាន Amaq ដែលនិយាយឃោសនារបស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងថា "ក្រុមយុទ្ធជន ដែលមកពីក្រុមជីហាដ បានធ្វើការវាយប្រហារនេះ"៕


adverise with khmeread