ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទ បើកល្បែងស៊ីសងខុសច្បាប់នៅទឹកល្អក់ទី៣

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក រួមមានមន្ត្រីសាលាខណ្ឌ និងប៉ូលិស ដោយមានកិច្ចសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខឆ្នោតយួននៅចំណុចផ្ទះលេខ៦៣ ផ្លូវ២៦១ ក្រុមទី២៣ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤និង១៥នាទីរសៀល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរួមមាន ១-ឈ្មោះ ស៊ឹម លីម ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ៦៣ ផ្លូវ២៦១ ក្រុមទី២៣ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកផ្ដល់ទីតាំងឱ្យកត់), ២-ឈ្មោះ កុយ សុភី ហៅ អាមិ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត ស្នាក់នៅផ្ទះលេខ ៦៣ ផ្លូវ២៦១ ក្រុមទី២៣ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង កត់កន្ទុយលេខ) និង៣-ឈ្មោះ យីម សុខឌឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបណ្ដោះ ក្នុងការដ្ឋាន សំណង់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នក ចាក់ភ្នាល់)។

វត្ថុតាងចាប់យកមាន ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន២គ្រឿង, ឯកសារសំរាប់កត់កន្ទុយលេខមួយចំនួន, ប្រាក់រៀលចំនួន ៣៣០.០០០រៀល (សាមសិបបីម៉ឺនរៀល ), ប្រាក់ដុល្លារចំនួន ៣៧ $ (សាមសិបប្រាំពីរដុល្លារសហរដ្ឋអាមេរិក) តុសំរាប់កត់ចំនួន០១, កៅអីជ័រចំនួន០៣, ក្រដាសកាគែចំនួន០២សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab