ឆេះឃ្លាំងស្តុកអេតចាយមួយខ្ទេចទាំងស្រុងនៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅឃ្លាំងទិញ-លក់អេតចាយ ស្ថិតតាមបណ្តោយផ្លូវលំ៣៥D ក្រុមទី១៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនៅវេលាម៉ោង២ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៨ សីហា ២០១៧។

ប៉ូលិសនិយាយថា ម្ចាស់ឈ្មោះ គង់ ចាន់ ភេទប្រុស អាយុ​៥៧ឆ្នាំ ម្ចាស់ឃ្លាំងទិញ-លក់ អេតចាយ ឆេះដោយមូលហេតុ​ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យខូចខាតសម្ភារៈ​ ឆេះឃ្លាំងទិញ-លក់អេតចាយអស់ចំនួនមួយឃ្លាំងខាងលើតែម្តង (ឃ្លាំងសង់ពីដែកប្រក់ស័ង្កសី ទំហំ 45m x 25m) ក្នុងហេតុការណ៍ពុំមានមនុស្សស្លាប់ ឫរបួសឡើយ។

បន្ទាប់ពីមានគ្រោះអគ្គិភ័យកើតឡើងរថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន​២៥គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ១០៥គ្រឿង ស្មើនឹង៤២០ម៉ែត្រគូប។

ចំណែករថយន្តជំនួយអន្តរាគមន៍មានដូចជា រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៥ ឡាន ស្មើនឹង ៤០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ៥ ប្រើប្រាស់ទឹកអស់ចំនួន១ស្មើនឹង ២៤ម៉ែត្រគូប។

សមត្ថកិច្ចបានពន្លត់ចប់​ នៅវេលាម៉ោង​ ៥និង៤៥នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែល​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab