adverise with khmeread Photo1

អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​អះអាងថា​បច្ចេកទេស​រូប​ភាព​ថ្មី​របស់ខ្លួន​អាច​ថត​ជាប់​ព្រលឹង​មនុស្ស​ចេញពី​រាងកាយ​ពេល​ស្លាប់ទៅ​

​    ​ប្រសិនបើ​អ្នក​ឆ្ងល់​ជា​យូរ​មកហើយ​ថា​តើ​ព្រលឹង​មនុស្ស​ពិតជា​មាន​មែន​ឬក៏​អត់ អ​ញ្ជឹ​ង​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​លោក Konstantin Korotkov ប្រហែលជា​អាចមាន​ចម្លើយ​សម្រាប់​អ្នក​។ ដោយ​ប្រើប្រាស់​បច្ចេកទេស​ដែល​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ១៩៣៩ ដោយ​លោក Semyon Kirlian លោក Korotkov បាន​អះអាងថា​មានលទ្ធភាព​ថត​ជាប់​ទិដ្ឋភាព​ជាក់ស្តែង​របស់​ព្រលឹង​កំពុង​ចាក​ចេញពី​រាងកាយ​សាកសព ដោយ​ប្រើ​បច្ចេកទេស​រូបភាព Bioelectrographic ឬ ហៅ​ម្យ៉ាង​ទៀតថា Electrophotonics ឬ ហៅថា Kirlian Photography បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ Semyon Kirlian បាន​រកឃើញ​វា​កាលពី ៧៧ ឆ្នាំមុន​។

​     ផ្អែក​តាម​គោលការណ៍​ដែលថា​បច្ចេកទេស Kirlian Photography អាច​ថត​ជាប់​ថាមពល​ជីវិត​របស់​សត្វមានជីវិត​ដោយ​បង្កើត​នូវ​រូបមន្ត​អគ្គីសនី​មួយ​ហៅថា Electromagnetically Charged Fields និង​ប្រើប្រាស់​នូវ​ប្រដាប់​បញ្ចេញ​ឧស្ម័ន​ដើម្បី​ថតរូប​ភាព​ថាមពល​ក្នុង​ដំណើរការ​មួយ​ដែល​គេ​ស្គាល់​ថា Gas Discharge visualisation ឬ (GDV) ដូច្នេះ​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​រូបនេះ​អះអាងថា​អាច​ចម្លង​តាម​បច្ចេកទេស​នេះ​ដោយ​ជោគជ័យ​ដើម្បី​ថត​ទិដ្ឋភាព​ជាក់ស្តែង​នៅពេល​ព្រលឹង​ចាកចេញ​ពី​រាងកាយ នៅ​គ្រា​ជិត​ដាច់ខ្យល់​។

​    ​ប្រភេទ​រូបភាព​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​ទាក់ទង​ទៅនឹង​ការបញ្ចេញ​ភាគល្អិត​អគ្គីសនី និង​ការវាស់ស្ទង់​ផ្នែក​ផ្សេងទៀត​នៃ​អគ្គីសនី​អំឡុង​ការផ្ទេរ​ភ្លើង​តាម​ខ្សែ ទោះយ៉ាងណា អ្វីដែល​លោក Korotkov កំពុង​ពណ៌នា​ក្នុង​វិធី​ប្រើប្រាស់​ថ្មី​របស់គាត់​សម្រាប់​ដំណើរការ​នេះ​គឺ​ទើបតែ​អាចធ្វើ​ទៅបាន​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ដោយសារតែ​ការអភិវឌ្ឍន៍​បច្ចេកវិជ្ជា​ថ្មី​។

​    ​យើង​តែង​ជឿថា​មនុស្ស​បង្កើតឡើង​ពី​ការរួម​គ្នា​រវាង​រាងកាយ និង​ព្រលឹង​តាំងពី​ជំនាន់​មនុស្ស​ទើប​កើតមក​ម្ល៉េះ​។ អ្វី​ដែ​លោក Korotkov បាន​រកឃើញ​អាចមាន​សក្តានុពល​ខ្ពស់​ក្នុងការ​ប្រាប់​យើង​តែ​ម្តងថា ព្រលឹង​គឺ​ពិតជា​កើតមាន​មែន ដូច្នេះហើយ​ជីវិត​នៅ​ឋាន​បន្ទាប់​ដែល​យើង​សង្ឃឹម​ចង់បាន​ពេញ​មួយជីវិត​នោះ​ក៏​កំពុង​រង់ចាំ​យើង​ដូចគ្នា​។ នេះ​គឺជា​ការពិសោធន៍​ដ៏​សំខាន់ ដែល​មិនត្រូវ​ច្រានចោល​ទៅវិញ​ដោយ​គ្មាន​ការស្រាវជ្រាវ​ឱ្យ​ពេញលេញ​នោះឡើយ​។ មាន​សំណួរ​មួយចំនួន​សួរថា​តើ​មនុស្ស​ពិតជា​បាន​ចាប់ជាតិ​ឡើងវិញ​មែន​ឬក៏​អត់ ហើយ​រាប់​សតវត្សរ៍​មកហើយ​គឺ​គ្មាន​នរណាម្នាក់​អាច​បកស្រាយ​បាន​នោះឡើយ​។ ទោះយ៉ាងណា សំណួរ​ដែលថា​តើ​ព្រលឹង​ពិតជា​មាន​ក្នុង​រាងកាយ​មនុស្ស​មែន​ឬក៏​អត់ អាច​ឆ្លើយបាន​ទាល់តែ​តាមរយៈ​ភស្តុ​តាង​ឃើញជាក់ស្តែង​អំពី​ព្រលឹង​ចាកចេញ​ពី​រាងកាយ នៅពេល​វេលា​ដែល​មនុស្ស​ហៀបនឹង​ស្លាប់​។ ប្រសិនបើ​អាច​បង្ហាញ​បាន នោះ​យើង​នឹងមាន​ចម្លើយ​ពិតប្រាកដ​មួយ បើ​មិន​អ​ញ្ជឹ​ង​ទេ​យើង​នឹង​នៅតែ​ឆ្ងល់​អំពី​រឿងនេះ​រហូត​ទាល់តែ​ដល់​ថ្ងៃ​ណាមួយ​បាន​ជួប​រឿងនេះ​ផ្ទាល់​ភ្នែក​ដោយ​ចៀស​មិន​រួច​តែម្តង​។

​    ​អ្វីដែល​យើង​បានដឹង​គឺថា លោក Korotkov គឺជា​អ្នកវិទ្យាសាស្ត្រ​លេចធ្លោ​មួយរូប​ក្នុងប្រទេស​រុស្ស៊ី​។ គាត់​គឺជា​អ្នក​បង្រៀន​មេរៀន​ជាច្រើន​ទាក់ទង​នឹង​បច្ចេកទេស GDV និង​រូបភាព Bioelectrography ហើយ​គេ​បានចាត់ទុក​លោក​ជា​អ្នកជំនាញ​មួយរូប​ខាង​ផ្នែក​ស្រាវជ្រាវ​របស់លោក​។ ដោយហេតុ​នេះហើយ រាល់​អ្វីដែល​បានលើកឡើង​ដោយ​លោក Korotkov គឺ​សុទ្ធតែ​អាច​ជឿជាក់​បាន​ទាំងអស់ ប៉ុន្តែ​យើង​ត្រូវ​ចាំ​ដែរ​ថា នៅត្រង់ចំណុច​នេះ ការអះអាង​របស់លោក​ថា​អាច​ថត​ឃើញ​ព្រលឹង​ចេញពី​រាងកាយ គឺ​មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​អ្នកវិទ្យាសាស្ត្រ​ដទៃ​ក្រៅតែពី​រូបភាព​ដែល​គាត់​ថត​បាន​នោះឡើយ​។​

​    ​អ្វីដែល​ត្រូវ​ចាប់អារម្មណ៍​ផងដែរ​នោះ​គឺថា យើង​ត្រូវ​រង់ចាំ​ដល់​មានការ​ធ្វើតេស្ត​មើល​ជា​ឯករាជ្យ​មួយ​ពី​សំណាក់​អ្នកវិទ្យាសាស្ត្រ​ដទៃទៀត​សិន ដូច្នេះ​យើង​កុំ​ទាន់​អាល​ទទួលយក​ការអះអាង​របស់លោក​។

​    ​ជាការ​ពិត ប្រសិនបើ​យើង​អាច​ទទួលបាន​ហេតុផល​ថា​តើ​ការធ្វើ​តេស្ត​របស់គាត់​បា​ន​ធ្វើឡើង​នៅទីណា នោះ​យើង​ត្រូវតែទទួលស្គាល់​ថា​លើ​លោក​នេះ​គឺ​ពិតជា​មានព្រលឹង​ដោយ​មិនអាច​ប្រកែក​បាន​នោះឡើយ​៕

adverise with khmeread
ប្រភព៖ ហ៊ី​ត​ដឺ​ញូ​វ​ស៍​

អ្នកនឹងចូលចិត្ត

មតិយោបល់