កុងតឺន័រអត់ភ្នែកបុករះផ្ទះអ្នកស្រុក៣ផ្ទះខ្ទេចខ្ទី...របួស២នាក់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរបួសស្រាល២នាក់ ស្រី២នាក់ រថយន្តខូចស្រាល១គ្រឿង បែកជញ្ជាំងមុខផ្ទះនិងខូចខាត សម្ភារៈម្ចាស់ផ្ទះ៣ផ្ទះដែលដាក់តាំងលក់នៅលើការ៉ូឡាចិញ្ចើមផ្លូវ នៅថ្ងៃទី១៧ សីហា ២០១៧ វេលាម៉ោង១២ និង៣០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៩-២០ ចំណុចផ្សារគគីរ ភូមិគគីរឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។       

ប៉ូលិសនិយាយថា ករណីនេះ បង្កឡើងដោយរថយន្តម៉ាក NISSAN ពណ៌ទឹកប្រាក់ ប្រភេទសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 3A-1684 បើកបរដោយឈ្មោះ ខែន ចន្ធា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ភូមិដំណាក់តាយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដែលបើកមានទិសដៅពីភ្នំពេញ ទៅកំពង់ផែភ្នំពេញ។

លុះពេលបើកមកដល់ចំណុចកើតហេតុបានបើកបំរ៉ុងជែងរ៉ឺម៉កម៉ូតូ ស្របពេលនោះឃើញមានរថយន្តសណ្តោងសឺមីរ៉ឺម៉កបើកមកពីមុខក្នុងទិសដៅផ្ទុយគ្នាក៏ជាន់ហ្រ្វាំង ធ្វើឱ្យសឺមីរ៉ឺម៉ករុញរថយន្តដែលជាក្បាលសណ្តោង ធ្វើង៉ុងក្បាលចូលចិញ្ចើមផ្លូវទៅបុករះលើសម្ភារៈដែលដាក់តាំងលក់ លើការូឡា មានចំនួន៣ផ្ទះ។

ប៉ូលិសបន្តថា ម្ចាស់ផ្ទះទី១.ឈ្មោះ ប្រាក់ ស៊ីថា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៣៥៣ ផ្លូវជាតិលេខ១ ភូមិគគីរឃុំគគីរស្រុកកៀនស្វាយ លក់ទួរស័ព្ទ, ទី២-ឈ្មោះ ស្រី វឌ្ឍនៈ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ សម្ភារៈទូរទស្សន៍ និងទី៣.ឈ្មោះ មាស ស៊ីម ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល លក់ទួរទស្សន៍។

ចំណែកជនរងគ្រោះរងរបួសស្រាល២នាក់ដែលកំពុងអង្គុយលើរ៉ឺម៉ករងំចាំចេញដំណើរ១.ឈ្មោះ សារិន សៀងឡេន អាយុ៣២ឆ្នាំ មានទីលំនៅភូមិ១ ឃុំ ខ្ពបអាទាវ ស្រុកលើដែក ខេត្តកណ្តាល ២.ឈ្មោះអ៊ុន ស្រីវ៉ិត ភេទស្រី អាយុ៣៥ឆ្នាំ  នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។

ក្នុងករណីនេះបានឃាត់អ្នកបើកបររថយន្ត និងរថយន្តមករក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ។ មូលហេតុ: រថយន្តបើកលឿននៅទីប្រជុំ ពេលជួបឧបសគ្គជាន់ហ្វ្រាំងវិលបោកចូលចញ្ចើមផ្លូវ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab