adverise with khmeread 1

ធ្វើឱ្យ​គ្រឿងប្រាក់​របស់​អ្នក​ភ្លឺ​ចែងចាំង​ឡើងវិញ​តាម​វិធី​សម​ញ្ញៗ​!

​    ​ប្រសិនបើ​អ្នក​ចង់ឱ្យ​ចិញ្ចៀនប្រាក់ ខ្សែដៃ​ប្រាក់ និង​ខ្សែក​ប្រាក់​ភ្លឺ​ដូច​ទិញ​ថ្មី​ឡើងវិញ អ្នក​គ្រាន់តែ​យក​ចាន​មួយ​ដែល​ដាក់​សន្លឹក​បន្ទះ​ប្រាក់​ស្តែង​មួយ​សន្លឹក​។ រួច​ដាក់​ទឹក​ក្តៅ​ចូល បន្ទាប់មកទៀត​ដាក់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ និង​ម្សៅ​មេនំ​ប៉័ង​មួយ​ស្លាបព្រា​បាយ​។ ត្រូវ​ចាំ​គ្រឿងប្រាក់​ទាំងអស់​ត្រូវតែ​ប៉ះគ្នា​ជាមួយនឹង​សន្លឹក​បន្ទះ​ប្រាក់ (​មើល​តាម​រូប​)​។ ត្រាំ​វា​ទុក ៥ នាទី រួច​បែរ​គ្រឿងប្រាក់​ទាំងនោះ​ទៅ​ម្ខាង​ទៀត​ឱ្យចំ​នឹង​សន្លឹក​បន្ទះ​ប្រាក់​ដូចគ្នា ក្នុង​រយៈពេល ៥ នាទី​ដូចគ្នា​។

​    ​នៅពេល​ផ្នែក​ទាំងសងខាង​ប៉ះ​នឹង​សន្លឹក​បន្ទះ​ប្រាក់​រួចហើយនោះ លាង​គ្រឿងប្រាក់​ទាំងនោះ​ជាមួយ​ទឹក​ត្រជាក់ រួច​ទុកឱ្យ​ស្ងួត​ជាការ​ស្រេច​។​

​    ​ឆ្នាំ​ចាន​និ​នង​ស្លាបព្រា​ដែក​ក៏​អាចធ្វើឱ្យ​ស​ភ្លឺរលោង​ចែងចាំង​ឡើងវិញ​តាមរយៈ​ការយកមក​ត្រាំ​ក្នុង​ទឹក និង​សន្លឹក​ប្រាក់​នេះ​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់