Spurs នឹងត្រូវអវត្តមានអ្នកគាំទ្រ ២០.០០០នាក់ នៅពេលប្រកួតជាមួយក្រុម Chelsea

 

ក្លឹប Tottenham Hotspur នឹងត្រូវ​ប្រឈមមុខជាមួយការ​អវត្តមានអ្នកគាំ​ទ្រ​រហូតដល់២០.០០០នាក់សម្រាប់ជំនួបដំបូងនៅ​PLនៅពហុកីឡាដ្ឋាន Wembley ។

 

សំបុត្រជិត ៧០.០០០សន្លឹកត្រូវបានលក់ទៅឲ្យអ្នកគាំទ្ររបស់ក្រុម Spurs សម្រាប់ជំនួនៅថ្ងៃអាទិត្យជាមួយក្រុម Chelsea ហើយពួកគេបានចុះឈ្មោះជា មួយក្លឹបតាំងពីមុនថ្ងៃទី0១ខែកក្កដា។

 

ពហុកីឡាដ្ឋាន Wembley អាចផ្ទុកមនុស្សបាន៩០.០០០នាក់ សម្រាប់ការ​ប្រកួតនេះ ប៉ុន្តែ Spurs ត្រូវបានហាមឃាត់មិនឲ្យដាក់លក់សំបុត្រជាទូទៅទេ​ដោយ​សារតែការប្រកួតរវាងក្រុមទាំងពីរនេះត្រូវបានចាត់ទុកថា ប្រឈមនឹង ហានីភ័យខ្ពស់។

 

សេចក្តីណែនាំថ្មីនេះ ដែលធ្វើឡើងបន្ទាប់ពីមានការចរចារវាងក្រុមប្រឹក្សា ការងារបាល់ទាត់និងខាងសមត្ថកិច្ច ខាងផ្នែកសង្គ្រោះបន្ទាន់និងខាងអគ្គិភ័យ ក៏នឹងត្រូវបានអនុវត្តសម្រាប់ការប្រកួតជាមួយក្រុម​ Arsenal នៅពហុកីឡាដ្ឋាន Wembley នៅខែកុម្ភ:ខាងមុខនេះដែរ។

 

ក្លឹប Tottenham បានលក់សំបុត្រទាំងអស់សម្រាប់ការប្រកួតនៅក្របខណ្ឌ CL នៅពហុកីឡាដ្ឋាន Wembley កាលពីរដូវកាលមុន។

 

អ្នកទស្សនានឹងចូលរួមច្រើនសម្រាប់ការប្រកួតជាមួយក្រុម Burnley នៅ សប្តាហ៍បន្ទាប់ផងដែរ ពីព្រោះក្លឹប Tottenham ត្រូវបានអនុញ្ញាតឲ្យលក់សំបុត្រ ទូទៅ៕

adverise with khmeread