ចេញដំបូងនៅផលិតកម្មហង្សមាសភ្លាម ខេមរៈ សិរីមន្ត សរសេរលើបណ្ដាញសង្គមថា...

ក្រោយបាត់មុខមួយរយៈពីសិល្បៈក្នុងស្រុក លោក ខេមរៈ សិរីមន្ត ក៏បានក្លាយជាសមាជិកថ្មីរបស់ផលិតកម្មហង្សមាសកាលពីពេលថ្មីៗនេះ។

ហើយបទចម្រៀងដំបូងរបស់លោកក្នុងផលិតកម្មហង្សមាសនោះមានចំណងជើង "ស្ទឹងត្រែងបងអើយ"។ បន្ទាប់ពីបទចម្រៀងនេះចេញភ្លាមក៏ធ្វើឱ្យកក្រើកសារព័ត៌មានក្នុងស្រុកភ្លាមៗផងដែរ។

ជាពិសេសលោក ខេមរៈ សិរីមន្ត ក៏បានបង្ហោះសារលើបណ្ដាញសង្គមថា "សូមពូមីងពុកម៉ែបងប្អូននៅក្នុងប្រទេសកម្ពុជានិងបងប្អូនខ្មែរនៅទូទាំងសកលលោករីករាយស្តាប់ជាមួយបទ(ស្ទឹងត្រែងបងអើយ) ជាបទដំបូងរបស់ខ្ញុំនៅក្នុងផលិតកម្មហង្សមាសទាំងអស់គ្នាណា"។

គួរបញ្ជាក់ដែរថា ស្របពេលដែលតារាចម្រៀងថ្មីរបស់ហង្សមាសរូបនេះចេញបទថ្មីរបស់ខ្លួន គេសង្កេតឃើញមហាជនមានការចាប់អារម្មណ៍ខ្លាំង អមជាមួយនឹងភាពភ្ញាក់ផ្អើលផងដែរ ដោយមិននឹកស្មានថា កំពូលតារាលេចធ្លោប្រចាំនៅសាន់ដេរូបនេះ ផ្ទេរទ្រនំចាស់មកទ្រនំថ្មី យ៉ាងស្ងាត់ស្ងៀមបំផុត។ ហើយដំណឹងនៃការផ្លាស់ទ្រនំនេះទើបតែផ្អើលខ្លាំងនៅល្ងាចថ្ងៃទី១៨ សីហានេះប៉ុណ្ណោះ បន្ទាប់ពីផេកហ្វេសប៊ុកផលិតកម្មរស្មីហង្សមាស បង្ហោះវីដេអូបទដំបូងរបស់សិរីមន្ត គឺ "ស្ទឹងត្រែងបងអើយ" ដែលគាប់ជួនគ្នាផងដែរនឹងការឈ្លានពានរបស់ឡាវមកលើទឹកដីកម្ពុជានាពេលថ្មីៗនេះ ៕

 

adverise with khmeread