adverise with khmeread 2

កើត​ស្ត្រេ​ស៍​? សាក​ម៉ាស្សា​ត្រង់ចំណុច​នេះ​ល៎មើ​ល​!

​    ​ស្ត្រេ​ស៍​ជារឿយៗ​ត្រូវបាន​ចាត់ទុកជា​ជំងឺ​អាសន្នរោគ​នៃ​សតវត្សរ៍​ទី ២០ និង​២១​។ គ្មានអ្វី​ជា​អា​ថ៍កំ​បាំង​ទេ​ដែលថា​ស្ត្រេ​ស៍​អាច​នាំទៅដល់​ការកើត​ជំងឺ​ផ្សេងៗ ហេតុដូច្នេះ​ហើយបានជា​គេ​បានចាប់ផ្តើម​ស្វះ​ស្វែងរក​វិធី​បំបាត់​ស្ត្រេ​ស​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកនេះ​។ វិធី​បំបាត់​ទាំងនោះ​អាចមាន​ចាប់ពី​ការទិញ​សត្វ​ចិញ្ចឹម ឬ​ឆ្កែ រហូតដល់​ការ​ទំពារ​ស្ករ​កៅស៊ូ​ជាដើម​។

​    ​ថ្មីៗ​នេះ វេជ្ជបណ្ឌិត Mark Sandomirsky បានផ្តល់​ដំបូន្មាន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​អំពី​របៀប​កាត់បន្ថយ​ក​ម្រិ​ត​ស្ត្រេ​ស៍​ទៅកាន់​ទស្សនកិច្ច​ជន​នៅលើ​កញ្ចក់​ទូរទស្សន៍មួយ​របស់​រុស្ស៊ី​។

​    ​លោក​បាន​រៀបរាប់​ប្រាប់​ពី​វិធី​បី​បួន​ដែល​យើង​គ្រប់គ្នា​សុទ្ធតែ​បានដឹង​រួច​អស់​ទៅហើយ ប៉ុន្តែ​វិធី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ​ម៉ាស្សា​ត្រង់​ត្រចៀក (​ដូច​បង្ហាញ​ក្នុង​រូបភាព​)ដែលជា​ចំណុច​ជួយ​ឱ្យ​ភាពបត់បែន​របស់​រាង​កាយ​មាន​ភាព​សកម្ម​ឡើង ជាហេតុ​ធ្វើឱ្យ​កម្រិត​ស្ត្រេ​ស៍​ថយចុះ​គួរឱ្យកត់សម្គាល់​។

​    ​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​រុស្ស៊ី​រូបនេះ​តាមពិតទៅ​គ្មានអ្វី​ថ្មី​នោះទេ ព្រោះ​ជនជាតិ​ចិន​បានដឹង​អំពី​រឿងនេះ​រាប់ពាន់​ឆ្នាំ​មកហើយៗ​តាម​លោក​វេជ្ជបណ្ឌិត ចំណុច​នេះ​គេ​ហៅថាShen Men មានន័យថា "​ទ្វារ​ឋានសួគ៌​"​។

​    ​វេជ្ជបណ្ឌិត Sandomirsky បាន​ណែនាំ​ឱ្យ​ម៉ាស្សា​ត្រង់ចំណុច Shen Men ថ្នមៗ​ដោយ​ប្រើ​សំឡី​ត្បាល់​ត្រចៀក​ខណៈ​ដក​ដង្ហើមវែងៗ​។ លោក​បាន​ណែនាំ​ទៀតថា ត្រូវ​ស្តាប់រាងកាយ​របស់​អ្នក​ឱ្យបាន​ប្រុងប្រយ័ត្ន និង​បន្ត​ដកដង្ហើម​វែងៗ​ខណៈ​កំពុង​ម៉ាស្សា​។ លោក​បាន​ណែនាំ​ឱ្យ​ងាកក្បាល​ទៅ​ឆ្វេង​បន្តិច​ពេល​ស្រូប​ដង្ហើម រួចហើយ​ងាកក្បាល​មក​ស្តាំ​បន្តិច​ពេលបញ្ចេញ​ដង្ហើម​៕

adverise with khmeread
ប្រភព៖ ហ៊ី​ត​ដឺ​ញូ​វ​ស៍​

អ្នកនឹងចូលចិត្ត

មតិយោបល់