adverise with khmeread Images

វិធី​កម្ចាត់​ពីងពាង កន្លាត និង​សត្វល្អិត​ចង្រៃ​គ្រប់​ប្រភេទ​ចេញពីផ្ទះ​ជា​រៀងរហូត​

​    ​ទាំង​ពីងពាង និង​កន្លាត​ព្រមទាំង​សត្វល្អិត​ផ្សេងទៀត​ស្អប់​បំផុត​គឺ​ក្លិនឈួល​របស់​ស្លឹក​ជីរអង្កាម រួមទាំង​ក្លិន​ប្រេងខ្យល់ ដូច្នេះ​សូម​លាយ​ទឹក​ខ្លះ​ជាមួយនឹង​ប្រេង​ចម្រាញ់​ចេញពី​ជីរអង្កាម រួច​ដាក់​ក្នុង​ដប​បាញ់​ទឹក​អ៊ុតអាវ ហើយ​យកទៅ​បាញ់​ក្នុងផ្ទះ​ត្រង់​កន្លែង​ដែលមាន​បញ្ហា​សត្វល្អិត​ចង្រៃ​លាក់ខ្លួន ជាពិសេស​សត្វ​ពីងពាង និង​កន្លាត​។​

​    ​ក្លិនឈួល​របស់​ជីរអង្កាម​នឹង​ទប់ស្កាត់​ពីងពាង​និង​កន្លាត​ថ្មីៗ​មិនឱ្យ​ចូល​ផ្ទះ​របស់​អ្នក​នោះទេ ហើយនឹង​ជំរុញ​ទឹកចិត្ត​យ៉ាងខ្លាំង​ក្លា​ដល់​សត្វល្អិត​ចង្រៃ​ផ្សេងទៀត​ឱ្យ​វេច​បង្វិច​ចាក​ចេញពីផ្ទះ​របស់​អ្នក​ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី​ជាក់​ជាមិនខាន​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់