មិននឹកស្មានសោះ!!! ថប់បារម្ភរសាប់រសល់ អាចបំបាត់បានភ្លាមៗ តាមរូបមន្តទឹកឃ្មុំចំនួន ២ ប្រភេទនេះ

សព្វថ្ងៃបញ្ហាស្ត្រេសនិងថប់បារម្ភតែងកើតឡើងជាញឹកញាប់ចំពោះមនុស្សស្ទើរតែគ្រប់វ័យ ដោយសារកត្តាជាច្រើនដូចជា ការងារស្ត្រេសខ្លាំង ចរាចរណ៍កកស្ទះ អ័រម៉ូនគ្មានតុល្យភាព ហ្សែន និងបញ្ហាក្រពេញទីរ៉ូអ៊ីទ ជាដើម។ ទោះយ៉ាងណា លោកអ្នកមិនទាន់ដឹងនៅឡើយទេ ទឹកឃ្មុំអាចជួយបំបាត់ការថប់បារម្ភបានភ្លាមៗ ប៉ុន្តែទាល់តែប្រើប្រាស់វាតាមរូបមន្តពីរដូចខាងក្រោម។

១. ទឹកឃ្មុំ + អំបិល
ពិសាទឹកឃ្មុំមុនចូលគេងជួយទប់ស្កាត់ការបញ្ចេញអ័រម៉ូនថប់បារម្ភឈ្មោះ Adrenaline និង Cortisol។ នេះនឹងកាត់បន្ថយកម្រិតស្ត្រេស និង ធានាឱ្យអ្នកទទួលទានដំណេកយ៉ាងសុខស្រួល។

* របៀបប្រើ
- ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ
- អំបិល ១ ចឹប

ទទួលទានវាមុនចូលគេង ហើយអនុវត្តវារាល់យប់ កុំបីខាន។

២. ទឹកឃ្មុំ + ទឹកដោះគោឆៅ
ទឹកដោះគោឆៅផ្ទុកវីតាមីន D ដែលជួយផលិតអ័រម៉ូន Serotonin។

* របៀបប្រើ
- ទឹកដោះគោឆៅ ១ កំប៉ុង
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ

លាយចូលគ្នា កូរឱ្យសព្វ រួចផឹកវារៀងរាល់យប់មុនចូលគេង៕

adverise with khmeread