adverise with khmeread 0

លេប​របស់​ផ្សំ​មួយ​នេះ​ភ្លាម​សូម្បី​អ្នក​ដែល​កើត​ជំងឺ​គេង​មិន​លក់​ធ្ងន់ធ្ងរ​ក៏​អាច​ដេកលក់​បានដែរ​

​    ​តើ​អ្នក​កំពុង​ជួប​បញ្ហា​គេង​មិន​លក់ និង​ឧស្សាហ៍​ភ្ញាក់​កណ្តាលយប់​មែន​ទេ​? វា​ច្បាស់​ជា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍មិនល្អ​នោះទេ ប្រសិនបើ​រឿងនេះ​កើតឡើង​ពីមួយ​យប់​ទៅមួយ​យប់ ហើយ​វា​ក៏​មិនល្អ​ដល់​សុខភាព​របស់​អ្នក​នោះដែរ​។

​    ​* គ្រឿងផ្សំ​ចាំបាច់​
​    ​- ប្រេងដូង ១ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ​សុទ្ធ កន្លះ​ស្លាបព្រា​កាហ្វេ​
​    ​- អំបិល​សមុទ្រ ១/៨ នៃ​ស្លាបព្រា​កាហ្វេ​

​    ​គ្រឿងផ្សំ​ទាំងបី​នេះ​ជួយ​រាងកាយ​របស់​អ្នក​សម្រាក​បាន​ស្រួល​ពេញ​មួយ​យប់​។ គ្រឿងផ្សំ​នេះ​ក៏​អាចជួយ​កាត់បន្ថយ​ការកើនឡើង​អ័រម៉ូន​ស្ត្រេ​ស៍ ឬ​កូ​ឡេ​ស្ទើ​រ៉ូ​ល ដែល​ធ្វើឱ្យ​អ្នក​ភ្ញាក់​កណ្តាលយប់​ផងដែរ​។

​    ​* របៀប​ធ្វើ (​អ្នក​ត្រូវតែ​ផឹក​គ្រឿងផ្សំ​នេះ​មុន​ចូល​គេង​)
​    ​ជម្រើស​ទី​១៖
​    ​លាយ​ប្រេងដូង​ជាមួយ​ទឹកឃ្មុំ​ក្នុង​ចាន​មួយ រួច​ចាំ​បន្ថែម​អំបិល​សមុទ្រ​តាម​ក្រោយ​។ រួចហើយ ច្របល់​គ្រឿងផ្សំ​ទាំង ៣ ចូលគ្នា​។ រួច​ដួស​វា​មួយ​ស្លាបព្រា​បាយ​ហើយ​លេប​យកតែ​ម្តង​។ បន្ទាប់មក ចាំ​ផឹកទឹក​ឱ្យ​សាបមាត់​។

​    ​ជម្រើស​ទី​២៖
​    ​ផឹក​ប្រេងដូង និង​ទឹកឃ្មុំ​ដាច់ដោយឡែក​ពីគ្នា រួច​សឹម​ផឹកទឹក​។ បន្ទាប់មក អ្នក​អាចដាក់​អំបិល​ចូលក្នុង​កែវ​ដែលមាន​ទឹក​ខ្លះ​នៅក្នុង​នោះ រួច​ផឹក​វា​ជាការ​ស្រេច​។

​    ​ប្រសិនបើ​អ្នក​ក្រោក​កណ្តាលយប់​ម្តងទៀត សូម​ផឹក​គ្រឿងផ្សំ​នេះ​ម្តង​ទៀតហើយ​អ្នកនឹង​លង់លក់​ក្នុង​ដំណេក​វិញ​យ៉ាង​ងាយស្រួល​បំផុត​ក្នុង​រង្វង់​មិន​ដល់ក​ន្លះ​ម៉ោង​ឡើយ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់