ប៉ូលិសប៉ុស្តិ៍ផ្សារថ្មីទី៣ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុង២ករណីផ្សេងគ្នា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

ករណីទី១. នៅម៉ោង៣ និង៣០នាទីរសៀលនៅក្នុងផ្សារសូរិយាម៉លក្នុងបន្ទប់ទឹកខាងត្បូង ផ្លូវលេខ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ប៉ូលិសឃាត់ជនសង្ស័យម្នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ អេង ថន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកមាន៖ -ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន០១កញ្ចប់តូច, -ទូរសព្ទ័ដៃចំនួន០២គ្រឿង, -ដែកកេះចំនួន០១។

ករណីទី២.នៅវេលាម៉ោង១២ និង៣០នាទី អធ្រាត្រ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនខណ្ឧដូនពេញ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅច្រកចូលឌឿងហែមប្លុកតាន់ប៉ា ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឧដូនពេញ។      

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឈឹម ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឧដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨កញ្ចប់តូច (ប្រាំបីកញ្ចប់តូច)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab