ប៉ូលិសប៉ុស្តិ៍ចោមចៅឃាត់ខ្លួនជនសង្ស័យ ៣ នាក់ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ ៖  កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាក់ស្តែងជាជនស៊ីវិល ដោយថ្មើរជើង ពីបទជួញដូរគ្រឿងញៀន នៅផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង១២ និង១៥នាទី។      

ប៉ូលិសនិយាយថា ជនសង្ស័យទី១.ឈ្មោះ ម៉ម ពិសី អាយុ២០ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យទី២ឈ្មោះ ព្រំ សុខចិន អាយុ១៨ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅភូមិជ្រៃកោង សង្កាត់សង្កាត់ចោមចៅ និងជនសង្ស័យទី៣មានឈ្មោះ ថន សៀម អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច សង្ស័យជាសារធាតុញៀន។ 

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅបានធ្វើការជិះម៉ូតូល្បាតការពារទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានកុំឱ្យកើតមាន។ លុះមកដល់ផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅ ក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើ កំពុងដើរតាមផ្លូវបេតុង ដោយមានការសង្ស័យក៏បានឈប់ម៉ូតូ ធ្វើការត្រួតពិនិត្យនិងឆែកឆេរលើខ្លួនប្រាណជនសង្ស័យទាំង៣នាក់ រកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច។ ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍តែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab