យាយម៉ាប់ៗ ២ នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញសហការជាមួយកម្លាំង ប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង៥ និង៣០នាទីល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន ទី១ .ឈ្មោះ ហេង ចាន់ភាព ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិយួនមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ឃាត់ខ្លួន) និងទី២.ឈ្មោះ ប៉ា ស្រីណា ហៅយាយម៉ាប់ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣៧c ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យកមាន៖ -ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន០៩កញ្ចប់តូច (ប្រាំបួនកញ្ចប់តូចចាប់យកពីឈ្មោះហេង ចាន់ភាព), -ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់ធំ (ពីរកញ្ចប់ធំចាប់យកពីឈ្មោះប៉ា ស្រីណាហៅយាយម៉ាប់), -កញ្ចប់នំBig bangពណ៌បៃតង០១, -ជញ្ជីងថ្លឹងគ្រឿងញៀន០១, -បំពង់កែវ០៤ និង-ថង់ផ្លាស្ទីច មួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab