រថយន្តធំសណ្តោយរ៉ឺម៉កបើកបុកមនុស្សដើរឆ្លងថ្នល់រងរបួសធ្ងន់នៅស្រែអំបិល

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង មួយកើតឡើងបង្កដោយរថយន្តធំសណ្តោយរ៉ឺម៉កបើកបុកមនុស្សដើរឆ្លងថ្នល់រងរបួសធ្ងន់នៅចំណុចភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សា រឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។

​ចំណែករថយន្តបង្កម៉ាក KIA ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 3A-0877 សណ្តោយរ៉ឺម៉កអ្នកបើកបររត់បាត់ ត្រូវបានប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab