adverise with khmeread Viagra without ed 722x406

បើ​អ្នក​អត់​ងាប់​លិង្គ​តើ​នឹងមាន​អ្វី​កើតឡើង​ពេល​លេបថ្នាំ Viagra?

​    ​ថ្នាំ​មួយចំនួន ដែល​គ្រូពេទ្យ​តែង​ចេញ​វេជ្ជបញ្ជា​បំផុត​មុន​ប្រើ និង​តែង​ត្រូវគេ​រំលោភ​ការណែនាំ​បំផុត​នៅ​អាមេរិក​គឺ​ស្ថិតក្នុង​គ្រួសារ​ថ្នាំ​មួយ​ដែល​គេ​ហៅថា Phosphodiesterase 5 Inhibitors​។ ប៉ុន្តែ​អ្នក​ប្រហែលជា​ស្គាល់​គ្រួសារ​ថ្នាំ​ទាំងនោះ​ហើយ​មានដូចជា ថ្នាំ Viagra, Cialis, និង Levitra​។

​    ​ថ្នាំ Viagra និង​គ្រួសារ​ថ្នាំ Phosphodiesterase 5 Inhibitors ផ្សេងទៀត​គឺ​សម្រាប់​លេប​ចំពោះ​បុរស​ដែលមាន​បញ្ហា​ងាប់​លិង្គ ហៅ​កាត់​ថា ED ប៉ុណ្ណោះ​។ ចាប់តាំងពី​ថ្នាំ Viagra ត្រូវបាន​ណែនាំ​ដំបូង​ក្នុង​ឆ្នាំ ១៩៩៨ មក ចំនួន​បុរស​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺ ED បាន​កើនឡើង​ចំនួន ២៥០ ភាគរយ​។

​    ​ED អាច​កើតឡើង​ចំពោះ​មនុស្ស​ដែលមាន​វ័យ​ចំណាស់ កើត​ជំងឺ​ធាត់​ជ្រុល កើត​ជំងឺ​ទឹកនោមផ្អែម កើត​ជំងឺ​បេះដូង និង​ជំងឺលើសឈាម​។ ប៉ុន្តែ​សព្វថ្ងៃនេះ បញ្ហា​ចោទ​គឺ​ត្រង់​ថា បុរស​វ័យក្មេង​ដែល​គ្មាន​បញ្ហា​នេះ​ទាល់តែសោះ​កំពុង​ប្រើប្រាស់​ថ្នាំ​នេះ​ទាំង​រំលោភ​វេជ្ជបញ្ជា​។

​    ​លោក Rowena DeSouza ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​វះកាត់​នៅ University of Texas Health Science Center ក្នុង​ទីក្រុង Houston និង​ជានា​យក​ផ្នែក​តម្រងនោម​នៅ​មន្ទីរពេទ្យ Lyndon B. Johnson Hospital បាន​និយាយថា "​យើង​បានឃើញ​បុរស​វ័យក្មេង​ច្រើនឡើងៗ​ដែល​គ្មាន​ហានិភ័យ​នៃ​ជំងឺ ED ទាល់តែសោះ​បានស្នើ​សុំ​ថ្នាំ​សម្រាប់​ជំងឺ ED​។ ពួកគេ​មាន​សុខភាព​ល្អ​ណាស់​មិន​សមណាម​ក​លេបថ្នាំ​ទាំងនេះ​ទេ​"​។

​    ​លោក Rowena DeSouza បាន​បន្តថា "​បុរស​ដែល​កុម្ម៉ង់​ថ្នាំ​ទាំងនេះ ហើយ​លេប​វា​លើស​តម្រូវការ​គឺ​មិនមែន​ដើម្បីឱ្យ​លិង្គ​ងើបឡើង​នោះទេ ប៉ុន្តែ​ដើម្បីឱ្យ​លិង្គ​រឹង​បានយូរ​។ នេះ​គឺជា​ប្រើប្រាស់​បែប​កម្សាន្ត ដូច្នេះ​មិនមែនជា​ការប្រើប្រាស់​ត្រឹមត្រូវ​នោះឡើយ​"​។

​    ​លោក DeSouza និយាយថា "​ថ្នាំ​ទាំងនេះ​សុទ្ធ​តែមាន​ហានិភ័យ​ដែល​គ្រប់​បុរស​ទាំងអស់​ត្រូវតែ​ដឹង​។ ពួកគេ​អាច​នឹង​ប្រើប្រាស់​វា​ខុស​ក្បួន ប្រសិនបើ​ពុំ​ដឹង​ពី​គ្រោះថ្នាក់​របស់​វា​ទេនោះ​"​។ បើទោះបីជា​មនុស្ស​ដែល​កើត​ជំងឺ ED ក៏​អាច​នឹង​ប្រើ​វា​ខុស​ផងដែរ ហើយនឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ប្រសិនបើ​ពួកគេ​៖
​    ​- ផឹកថ្នាំ​ក្រហាយ​ទ្រូង​ក្នុងពេល​ជាមួយគ្នា ហៅថា​ថ្នាំ Nitrate
​    ​- មាន​ជំងឺ​សរសៃឈាម​បេះដូង​សកម្ម​
​    ​- មាន​បញ្ហា​ខ្សោយបេះដូង​
​    ​- មាន​សម្ពាធ​ឈាម​ទាប​
​    ​- លេបថ្នាំ​ច្រើន​សម្រាប់​ជំងឺលើសឈាម​
​    ​- មាន​លំ​ហាត់ប្រាណ​តិចតួច​

​    ​គ្រោះថ្នាក់​ចំពោះ​បុរស​ដែល​អត់​កើត​ជំងឺ ED តែ​ចចេស​ចង់​ប្រើ​ថ្នាំ Viagra៖
​    ​* មាន​ហានិភ័យ​ខ្ពស់ជាង ៥ ដង​ក្នុងការ​ប្រព្រឹត្ត​សិច​មិន​សុវត្ថិភាព​ចំពោះ​បុរស​ដែល​រួមភេទ​ជាមួយ​បុរស​ដូចគ្នា​។​
​    ​* កើន​ហានិភ័យ​ទ្វេដង​ក្នុង​ការកើត​ជំងឺ​កាមរោគ​
​    ​* អាចមាន​គ្រោះថ្នាក់​ដល់​ស្លាប់ ប្រសិនបើ​ផឹក​វា​លាយ​ជាមួយ​ថ្នាំញៀន​ដែល​គេ​និយម​ប្រើ​តាម​ក្លឹប​រាត្រី ដូចជា​ម៉ា​ទឹកកក​ជាដើម​៕

adverise with khmeread

មតិយោបល់