ជនជាតិកូរ៉េជឿថា កូនដៃ អាចបង្ហាញបុគ្គលិកលក្ខណៈអាថ៍កំបាំងរបស់មនុស្សច្បាស់ដូចថ្ងៃ!

ជនជាតិកូរ៉េជឿថា ចំណុចជាច្រើននៅលើរាងកាយគឺជាអ្នកចង្អុលបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់មនុស្ស រួមទាំងប្រវែងកូនដៃ។

កូនដៃមនុស្សអាចកំណត់បុគ្គលិកលក្ខណៈរបស់នរណាម្នាក់បាន ជាពិសេស របៀបដែលពួកគេធ្វើការប្រាស្រ័យទាក់ទងគ្នា និងការចុះចំណោមជាមួយមនុស្សនៅជុំវិញខ្លួនពួកគេ។

១. កូនដៃប្រភេទ A
ប្រសិនបើកូនដៃស្មើនឹងថ្នាំងលើគេនៃដៃពាក់ចិញ្ចៀន ឬ ដៃនាង នោះអ្នកជាមនុស្សប្រភេទ A។ យោងតាមមនោគមវិជ្ជាកូរ៉េទាក់ទិននឹងកូនដៃ នេះមានន័យថា មនុស្សម្នាក់នោះមានបុគ្គលិកលក្ខណៈថ្លាត្រចង់។ លោកអ្នកមានជំនាញខ្លាំងខាងទំនាក់ទំនង និងពូកែបញ្ចេញអារម្មណ៍ខ្លួនឯងដោយស្មោះត្រង់។

ទោះយ៉ាងណាក៏ដោយ លោកអ្នកមានទំនោរខ្លាចភាពឯកោ ដូច្នេះតែងតែចំណាយពេលនៅជាមួយអ្នកដទៃបានច្រើន ទោះបីខ្លួនឯងពុំសូវមានអារម្មណ៍ចង់ជួបនរណាក៏ដោយ។

២. កូនដៃប្រភេទ B
ប្រសិនបើកូនដៃវែងលើសថ្នាំងលើគេនៃដៃពាក់ចិញ្ចៀន ឬ ដៃនាង នោះលោកអ្នកជាមនុស្សប្រភេទ B។ ជនជាតិកូរ៉េជឿថា លោកអ្នកមានមន្តស្នេហ៍ទាក់ទាញ និងពូកែប្រាស័យទាក់ទងក្នុងសង្គម និងឆាប់ចុះចំណោមអ្នកដទៃ។ មនុស្សប្រភេទនេះមានទំនោរប្រឹងប្រែងធ្វើការខ្លាំងជាងមនុស្សណាៗទាំងអស់ដើម្បីសបញ្ជាក់ពីសមត្ថភាពពួកគេ។

មួយវិញទៀត ពួកគេជាមនុស្សចិត្តល្អ និងសប្បុរស ហើយទទួលយកក្តីស្រឡាញ់ពីមនុស្សផ្ទុយភេទ ដោយមិនប្រកាន់រូបសម្រស់ឡើយ។ មនុស្សនេះមិនត្រឹមពូកែទំនាក់ទំនងប៉ុណ្ណោះទេ ថែមទាំងពូកែបញ្ចេញអារម្មណ៍របស់ខ្លួនសម្បើមណាស់ ដូច្នេះនរណាៗក៏ឆាប់យល់ចិត្តមនុស្សប្រភេទ B នេះដែរ។

ម្យ៉ាងទៀត ពួកគេមិនចង់កើតមានជម្លោះជាមួយនរណាម្នាក់នោះឡើយ ហេតុដូច្នេះហើយ ពួកគេតែងតែថែរក្សាទំនាក់ទំនងរីករាយរវាងមនុស្សជានិច្ច។ ការធ្វើបែបនេះត្រូវគេពេបជ្រាយជាញឹកញាប់ថា ជាមនុស្សចុះញ៉មគេ ប៉ុន្តែធាតុពិតលោកអ្នកជាមនុស្សស្រឡាញ់សន្តិភាព និងសុភាពរមទម្យថ្លៃថ្នូរ។

៣. កូនដៃប្រភេទ C
ប្រសិនបើកូនដៃវែងខ្លីជាងថ្នាំងលើគេនៃដៃពាក់ចិញ្ចៀន ឬ ដៃនាង នោះលោកអ្នកជាមនុស្សប្រភេទ C។ នេះមានន័យថា លោកអ្នកជាមនុស្សរាងអាថ៍កំបាំងបន្តិច តែគួរឱ្យគោរព។ ទោះបីជនជាតិកូរ៉េជឿថាមនុស្សប្រភេទនេះមានបេះដូងបើកទូលាយ ប៉ុន្តែពួកគេអៀនប្រៀន និងអភិរក្សនិយម។

ពួកគេពិបាកបង្ហាញអារម្មណ៍របស់ខ្លួនឱ្យអ្នកដទៃបានដឹង ជាហេតុមនុស្សជុំវិញខ្លួនពុំសូវចង់ទាក់ទងប្រាស្រ័យជាមួយពួកគេទេ។ ហើយមួយវិញទៀត ដោយសារតែពួកគេរំពឹងខ្ពស់ពីអ្នកដទៃ ដូច្នេះហើយ ពួកគេតែងជួបរឿងខកចិត្តជាច្រើន នៅពេលនរណាម្នាក់នោះពុំបានបំពេញនូវការរំពឹងទុករបស់ខ្លួន។

ប៉ុន្តែទោះយ៉ាងណា ដោយសារតែអារម្មណ៍ពោរពេញដោយការប្រកាន់ខ្ជាប់កាតព្វកិច្ច ពួកគេតែងតែជួយមនុស្សដែលពួកគេចូលចិត្ត ឬមិត្តពិតប្រាកដរបស់ពួកគេ៕

adverise with khmeread