ទៅស្ទូចត្រីសោះ...រើសបានកាំភ្លើងខ្លី១ដើម...

ភ្នំពេញ ៖ បុរសម្នាក់ខណៈពេលទៅស្ទូចត្រីនៅក្បែរចេតិយមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញកាំភ្លើងខ្លីម៉ាកកា៥៩មួយដើម ដែលមានគ្រាប់ចំនួន៧គ្រាប់ ត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោល ភ្លាមៗនោះបុរសខាងលើក៏បានរើសវាយកទៅទុកនៅផ្ទះរបស់គាត់ កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ហើយរហូតដល់វេលាល្ងាចថ្ងៃដដែលទើបគាត់នាំយកកាំភ្លើងនោះទៅប្រគល់ជូនប៉ូលិសប៉ុស្ដិ៍រក្សាទុក។

ប៉ូលិសនិយាយថា បុរសដែលរើសកាំភ្លើងបានឈ្មោះ លាវ វិបុល អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកកាំភ្លើងខ្លីដែល ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលនោះ ម៉ាកកា៥៩ លេខBA-5705 មានបង់១ និងគ្រាប់ចំនួន៧គ្រាប់នៅក្នុងនោះ។

តាមការសន្និដ្ឋានកាំភ្លើងនេះទំនងត្រូវបានគេប្រើប្រាស់រាល់ថ្ងៃ មិនមែនកាំភ្លើងទុកចោលយូរមកហើយនោះឡើយ ហើយសង្ស័យត្រូវបាន ជនមិនស្គាល់មុខទើបយកទៅប្លុងចោលថ្មីៗតែប៉ុណ្ណោះ ព្រោះវានៅស្អាតគ្មានច្រេះឡើយ។

ប្រភព័ត៌មានបន្តថា ដំបូងបុរសខាងលើបានជិះកង់ចេញពីផ្ទះទៅស្ទូចត្រីនៅចំណុចកើតហេតុពេលទៅដល់គាង់បានយកកង់ទៅទុកនៅក្បែចេតិយ ស្រាប់តែប្រទះឃើញកាំភ្លើង១ដើមនោះនៅជិតចេតិយគាត់ក៏រើសវាហើយ បានយកទៅទុកនៅផ្ទះ។ រហូតដល់វេលាល្ងាចទើបនាំយក ទៅប្រគល់ជូនប៉ូលិស។

បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្ដិ៍ភ្លើងឆេះរទេះ បានទទួលយកកាំភ្លើងនោះទៅរក្សាទុក និងបានធ្វើការសាកសួរ ព័ត៌មានពីបុរសខាងលើ ធ្វើរបាយការណ៍រួចរាល់ហើយ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញ ដើម្បីស្វែងរកម្ចាស់កាំភ្លើងពិតប្រាកដ និងមូលហេតុ ដែលបានយកកាំភ្លើងទៅប្លុងចោល៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab