ប្រទះឃើញសពបុរសម្នាក់ដេកស្លាប៎ក្នុងផ្ទះសំណាក់ឧត្តុងមហាហេង

កណ្តាល ៖ មានករណីបុរសម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលនៅចំណុចផ្ទះសំណាក់ឧត្តុងមហាហេង ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ថ្ងៃទី១៩ សីហា ២០១៧ វេលាម៉ោង៤ និង១៥នាទីល្ងាច ។

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តាំង គឹមសេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប ស្ថិតភូមិផ្សារឧដុង្គ ឃុំវាំងចាស់.ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប៉ូលិសបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ប៊ុន ចាន់វី ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកបោសសំអាតតាមបន្ទប់ ក៏ឱ្យបើកទ្វារមិនព្រមបើកក៏មកយកសោមួយទៀតមកចាក់ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯង បន្ទាប់មកបានរាយការណ៍មកសមត្ថកិច្ចភ្លាម។ 

ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេស សហការជាមួយកម្លាំងប៉ុស្តិ៍អាជ្ញាធរនិងមន្ត្រីជំនាញដែលបានចូលរួម ពិនិត្យសាកសពនិងការសន្និដ្ឋានរបស់គ្រូពេទ្យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរ ពិតប្រាកដមែន។ 

ក្រោយពីការ ពិនិត្យរួចរាល់មន្ត្រីជំនាញ បានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab