ថ្លើមធំ!!! ឃាត់បុរសម្នាក់ប្រើកាំភ្លើងខុសច្បាប់ពាក់មួកផ្លាក "បញ្ជាការដ្ឋានអង្គរក្ស"

កណ្តាល ៖ ប៉ូលិសស្រុកល្វាឯមបានឃាត់បុរសម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ កាលពីវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី២០ សីហា ២០១៧ នៅចំណុចកំពង់ដរ អរិយក្សត្រ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កាន់ គឹមហេង ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖អាវុធ ០១ដើមម៉ាកឡុក CF98-9 លេខ 006532.07.236 ផលិតនៅប្រទេសចិនគ្រាប់ចំនួន ១០ គ្រាប់មួក០១មានស្លាក បញ្ជាការដ្ឋានអង្គរក្ស។

ប៉ូលិសនិយាយថា នៅព្រឹកនៅថ្ងៃទី២០ សីហា ២០១៧ វេលាម៉ោង០៦កម្លាំងប៉ូលិសស្រុកនិងកម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ (គោលដៅចំណុចខ្ពស់) កំពង់ដរអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានត្រួតពិនិត្យ ជនសង្ស័យជិះម៉ូតូម៉ាកស្មាក់ព៌ណខ្មៅ ស៊េរី០១០ ស្លៀកពាក់ខោអាវស៊ីវិលធ្វើដំណើរ ឆ្លងកាត់គោលដៅត្រួតពិនិត្យក្នងគោលបំណងឆ្លងទូកដរ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ០៧ដើម្បី សាកសួរ ហើយបញ្ជូនមក អធិការដ្ឋានស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab