គ្រឿងញៀនបំផ្លាញអនាគត!!! ឃាត់បុរស ៥ នាក់លក់ និងប្រើថ្នាំញៀន

កណ្តាល ៖ ប៉ូលិសស្រុកកៀនស្វាយបានឃាត់ជនសង្ស័យ៥នាក់ក្នុងករណីជួញដូរ នូវសាធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៩ ខែសីហា ២០១៧ វេលាម៉ោង១០និង ១៣នាទីយប់នៅចំណុចផ្លូវជាតិលេខ១ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់ដែលឃាត់ខ្លួនមាន៖ ១.ឈ្មោះ គុជ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ២.ឈ្មោះ ឃឿន សុឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដមានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៣.ឈ្មោះកែវ ឈុនលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៤.ឈ្មោះ ហេង សុភ័ក្ដ (ហៅជ្រូក) ភេទប្រុស អាយុ២៥ឆ្នាំ (ខ្មែរ) មុខរបរ 
លក់ថ្នាំញៀន មានទីលំនៅភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និង៥.ឈ្មោះ ជុំ មេសា ភេទប្រុស អាយុ២៧ឆ្នាំ (ខ្មែរ) មុខរបរ កសិករ មានទីលំនៅភូមិសំរោងក្អែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

​វត្ថុតាងចាប់យករួមមាន ម្សៅក្រាមថ្លាពណ៌សសង្ស័យជាសារធាតុញៀនចំនួន១៨កញ្ចប់ ធំ០៣កញ្ចប់ និងតូច១៥កញ្ចប់និងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន, ជញ្ជីងសម្រាប់ថ្លឹងគ្រឿង ញៀនចំនួន០១, ដែកកេះហ្គាសចំនួន០២, ពិលសម្រាប់បំភ្លឺមួយ ពណ៌ក្រហម, ទូរស័ព្ទ០២ គ្រឿង ម៉ាកseatelនិងម៉ាក NOKAI, ម៉ូតូ០២គ្រឿងម៉ាក CHALYពណ៌ស គ្មានផ្លាកលេខចំនួន០១គ្រឿង និងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1C-5449 ស៊េរី២០០៣ បិតតែមស៊េរី៣០១៣។

ប៉ូលិសបន្តថា នៅថ្ងៃទី១៩ ខែសីហា ២០១៧ វេលាម៉ោង១០ និង១៣នាទី យប់កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានចេញល្បាតនៅក្នងភូមិសាស្ត្រភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លុះមកដល់ចំណុចកើតហេតុខាងលើបានប្រទះឃើញជនសង្ស័យទី១ ទី២ និងទី៣ ដោយមានសភាពគួរឱ្យសង្ស័យ កម្លាំងប៉ូលិសបានធ្វើការឆែកឆេរ ក៏បានរកឃើញម្សៅក្រាមថ្លាពណ៌សសង្ស័យសារធាតុញៀនចំនួន០៨កញ្ចប់ (ធំ០១កញ្ចប់ និងតូច០៧កញ្ចប់) នៅជាប់ខ្លួនជនសង្ស័យ ។

​ឃើញដូច្នេះកម្លាំងប៉ុស្តិ៍យើងបានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើយកមកប៉ុស្តិ៍ដើម្បីសួរនាំ រួចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានទិញពីឈ្មោះ ហេង សុភ័ក្ដ ហៅជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ (ខ្មែរ) មុខរបរ លក់គ្រឿងញៀន មានទីលំនៅភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

​បន្ទាប់មកកម្លាំងប៉ុស្តិ៍សំរោងធំបានសហការ ជាមួយកម្លាំងប៉ុស្តិ៍គគីរ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះទៅឃាត់ឈ្មោះ ហេង សុភក្ដ័ ហៅជ្រូក ភេទប្រុស និងឈ្មោះ ជុំ មេសា ភេទប្រុស អាយុ២៧ឆ្នាំ (ខ្មែរ) មុខរបរ កម្មករសំណង់ មានទីលំនៅភូមិសំរោងក្អែរ២ ឃុំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងដកហូតបានម្សៅក្រាមថ្លាពណ៌សសង្ស័យសារធាតុញៀន ចំនួន១០កញ្ចប់ ទៀតក្នុងនោះមាន (០២កញ្ចប់ធំ និង០៨កញ្ចប់តូច) និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួននិងម៉ូតូមួយគ្រឿម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1C.5449 ស៊េរី២០០៣ បិតតែមស៊េរី២០១៣ រួចក៏បញ្ជូនជនសង្ស័យទាំង០៥នាក់ខាងលើមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab