ធ្លាយពេញអនឡាញ វីដេអូ នៃឈុតឆាកប្រយុទ្ធគ្នាដ៏សាហាវរវាងទ័ពចិននិងឥណ្ឌា...ដុំថ្មហោះទៅហោះមក ដូចចម្បាំងសម័យបុរាណ

វីដេអូមួយបង្ហាញកងទ័ពមហាអំណាចពីរកំពុងកប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅចំណុចព្រំដែន Indo-Tibetan ដោយបង្កើនការព្រួយបារម្ភអំពីភាពតានតឹងផ្នែកយោធារវាងចិននិងឥណ្ឌា។

វីដេអូនេះ ត្រូវបានថតចំថ្ងៃឯករាជ្យប្រទេសឥណ្ឌានៅថ្ងៃទី ១៥ សីហា ដោយបង្ហាញពីការប្រើហិង្សារវាងកងទ័ពរាប់សិបនាក់ ដែលកំពុងយាមការពារព្រំដែននៅជិតបឹងប៉ាងងុងនៅក្នុងហិម៉ាឡៃ។

វីដេអូបានចែករំលែកពេញបណ្ដាញសង្គមប្រទេសឥណ្ឌា ដោយរាយការណ៍ថាការវាយប្រហារកើតឡើង នៅពេលទាហានចិនព្យាយាមចូលមកទន្លេប្រទេសឥណ្ឌា។

ដោយឡែក ភាគីទាំងសងខាងមិនបានបង្ហាញសញ្ញានៃការបញ្ឈប់ការប្រឈមមុខគ្នាទេ បន្ទាប់ពីកងទ័ពឥណ្ឌាបានចូលតំបន់ខ្ពង់រាបនេះកាលពីពីរខែមុនដើម្បីបញ្ឈប់ការសាងសង់ផ្លូវរបស់ចិន។

ការប្រឈមមុខដាក់គ្នាដែលកំពុងបន្តបានបន្សល់ទុកទាហានប្រហែល ៣00 នាក់ឈរទល់មុខគ្នាទៅវិញទៅមក ខណៈដែលពួកគេឈរនៅមិនឆ្ងាយពីគ្នាប៉ុន្មានម៉ែត្រនោះឡើយ៕ ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab