adverise with khmeread 1

បុរស​ជនជាតិ​ថៃ​បើករថយន្ត​ទំនើប​បុក​ម៉ូតូ​ប៉ើង​ជាង​១០​ម៉ែត្រ​របួសធ្ងន់​ម្នាក់​

    ភ្នំពេញ  ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណ​:​ជិះ​ម៉ូតូ​ហើយ​ត្រូវ​បុរស​ជនជាតិ​ថៃ​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាកTUNDRA ក្នុង​ល្បឿន​យ៉ាង​លឿន​កាត់​ទទឹងផ្លូវ​បុក​ម៉ូតូ​ពេញទំហឹង ។​

     ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១១​កុម្ភ​:  ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៤៥៦ កែង​ផ្លូវ​លេខ​១២៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ខណ្ឌចំការមន​។​

    តាម​សម្តី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​Smash V ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1G -8319 ជិះ​តាម​បណ្តោយ​ផ្លូវលេខ​៤៥៦ ទិសដៅ​ពី​កើ​តទៅ​លិច ។​

    ពេលមកដល់​ខំ​ណុ​ច​កើតហេតុ​ដែលជា​ផ្លូវបំបែក​ជា​៤ ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​TUNDRA ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-8899 តាម​បណ្តោយ​ផ្លូវ​លេខ​១២៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​ម៉ូតូ​ពេញទំហឹង​ប៉ើង​អូស​វ្រមាណ​ជា​១០​ម៉ែត្រ រងរបួស​ធ្ងន់ធ្ងរ​បា​ក់ជើង ត្រូវបាន​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយឲ្យ​មក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

    បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បង្ក​បាន​និយាយថា​ជនរងគ្រោះ​ជា​អ្នកជិះ​ម៉ូតូ​បុក​រថយន្ត​របស់ខ្លួន​ទៅវិញ និង​ថែមទាំង​ថយ​រថយន្ត​ចេញពី​កន្លែងកើតហេតុ ដែល​នាំ​ឲ្យ​មហាជន​រិះគន់យ៉ាងខ្លាំង និង​នាំគ្នា​លាន់មាត់​ថា ខ្លួន​មាន​សុទ្ធតែ​រថយន្ត​ទំនើប​ជិះ​តែ​បែរជា​បង្ក​គ្រោះថ្នាក់​ហើយ មិន​ទទួលខុសត្រូវ​ដូច្នេះ​ទៅវិញ​។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង រួច​យក​រថយន្ត​និង​ម៉ូតូ​ជាមួយ​អ្នកបើករថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញរង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់