សមុទ្រប៉ុនណាណី នាវាចម្បាំងអាមេរិកបែរជាបើកទៅបុកកប៉ាល់ដឹកប្រេងនៅសមុទ្រសិង្ហបុរី ឥឡូវបាត់ខ្លួន ១០ នាក់មិនទាន់រកឃើញទេ

នាវឹកចំនួន១០រូបកំពុងបាត់ខ្លួន និង៥នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីនាវាពិឃាដរបស់អាមេរិកបានបុកគ្នាជាមួយនឹងនាវាដឹកប្រេងមួយនៅសមុទ្រជិតប្រទេសសិង្ហបុរី កាលពីព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់កងទ័ពជើងទឹកអាមេរិក។

នាវាពិឃាត USS John S. McCain បានបុកគ្នាជាមួយនឹងនាវាដឹកប្រេង Alnic MC ដោយទង់ជាតិលីប៊ី ខណៈដែលវាកំពុងឆ្ពោះដំណើរទៅកាន់សិង្ហបុរីសម្រាប់ការចូលចតជាប្រចាំ។

ទ័ពជើងទឹកអាមេរិកបាននិយាយថា "សេចក្តីរាយការណ៍ដំបូងបានបង្ហាញថា នាវា John S. McCain ទទួលរងការខូចខាតនៅឯផ្នែកខាងក្រោយរបស់ខ្លួន។ បច្ចុប្បន្ននាវឹកចំនួន ១០រូបកំពុងបាត់ខ្លួន ហើយប្រាំនាក់បានរងរបួស"។

ការស្វែងរក និងការខិតខំសង្គ្រោះបានបើកដំណើរការ រួមជាមួយនឹងការជ្រោមជ្រែងពីនាវារបស់សិង្ហបុរី ឧទ្ធម្ភាគចក្រ និងទូកក្ដោង ក៏ដូចជាយន្តហោះចម្បាំងអាមេរិកផងដែរ៕ ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab