មេសាសនាកាតូលិកហ្វីលីពីនថ្កោសទោសសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Duterte

ប្រធានសាសនាកាតូលិកហ្វីលីពីន បានសម្តែងការរិះគន់ទៅលើយុទ្ធនាការបង្ហូរឈាមរបស់រដ្ឋាភិបាលប្រឆាំងនឹងគ្រឿងញៀន។

អាចារ្យនៃទីក្រុងម៉ានីលលោក Manila Cardinal Luis Tagle បានថ្កោលទោសថា "អ្នកដែលសម្លាប់គេ ជាមនុស្សអស់សង្ឃឹម"។

មន្រ្តីប៉ូលិសបាននិយាយថា ចាប់តាំងពីលោកប្រធានាធិបតី Rodrigo Duterte បើកដំណើរការយុទ្ធនាការប្រឆាំងទៅនឹងពួកជួញដូរគ្រឿងញៀនក្នុងរយៈពេល ១៤ខែកន្លងទៅនេះ មនុស្សចំនួន ៣.៥០០នាក់ត្រូវបានសម្លាប់។

ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថា តួលេខនេះគឺខ្ពស់បំផុត ហើយមនុស្សមួយចំនួននៃគោលដៅទាំងនោះគឺគ្មានទោសនោះឡើយ។ សំណុំរឿងដ៏ល្បីមួយនៅសប្តាហ៍នេះបានជំរុញឱ្យមាននូវការរិះគន់ថ្មី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៩០នាក់ត្រូវបានបាញ់សម្លាប់ក្នុងសប្តាហ៍នេះ ខណៈដែលមនុស្សចំនួន ៣២នាក់ត្រូវបានសម្លាប់ត្រឹមតែមួយថ្ងៃនៅក្នុងខេត្ត Bulacan ស្ថិតក្នុងភាគខាងជើងនៃរដ្ឋធានីម៉ានីល។

ម្នាក់នៅក្នុងចំណោមជនទាំងនោះគឺមានក្មេងប្រុសវ័យ ១៧ឆ្នាំម្នាក់ឈ្មោះ Kian Delos Santos ។ ប៉ូលិសបាននិយាយថា គាត់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីបាញ់ប្រហារពួកគេជាលើកដំបូងនៅក្នុងទីក្រុង Caloocan ។

យ៉ាងណាក្តី ស្ថិតក្នុងកាមេរ៉ាសុវត្ថិភាពបានលេចឡើងបន្ទាប់ បានបង្ហាញពីទិដ្ឋភាពរបស់ក្មេងប្រុសរូបនេះត្រូវបានជម្លៀសដោយមន្រ្តីប៉ូលិសពីររូប ដែលបង្កឱ្យមានការកើនឡើងនូវសំណួរដ៏ធ្ងន់ធ្ងរអំពីកាលៈទេសៈនៃការបាញ់ប្រហារនេះ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab